ចំនួនអ្នកស្លាប់ក្នុងភ្លើងឆេះផ្សារទំនើបនៅប៉ាគីស្ថានឡើងដល់ ៦៧នាក់ ហើយ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ចំនួនអ្នកស្លាប់ក្នុងភ្លើងឆេះផ្សារទំនើបនៅប៉ាគីស្ថានឡើងដល់ ៦៧នាក់ ហើយ

 


ព័ត៌មានអន្តរជាតិ: គ្រោះអគ្គីភ័យដ៏ធំដែលឆាបឆេះផ្សារទំនើបមួយកន្លែងក្នុងទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន មកទល់ពេលនេះ អាជ្ញាធរ រកឃើញអ្នកស្លាប់កើនឡើងដល់ចំនួន ៦៧នាក់។ នេះបើយោងតាមអ្នកនាំពាក្យម្នាក់ដែលមិនបញ្ចេញឈ្មោះមកពីរដ្ឋាភិបាលមូលដ្ឋាន បានឱ្យដឹងនៅថ្ងៃសុក្រនេះ។


ក្រុមអ្នកស៊ើបអង្កេត មិនទាន់បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យនេះនៅឡើយទេ ៦ ថ្ងៃ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្សារទំនើប Gul Plaza កម្ពស់បីជាន់ កាលពីថ្ងៃទី ១៧ ខែមករា។
អ្នកនាំពាក្យដដែល បាននិយាយថា សាកសពចំនួន ៦៧នាក់ ត្រូវបានរកឃើញ ខណៈកំពុងស្វែងរកសាច់ញាតិ។  
សាច់ញាតិរបស់ជនរងគ្រោះដែលបាត់ខ្លួន បានរិះគន់ថា ប្រតិបត្តិការជួយសង្គ្រោះមានភាពយឺតយ៉ាវ។
អគ្គីភ័យកើតឡើងជាទូទៅនៅក្នុងទីផ្សារ និងរោងចក្រនានាក្នុងទីក្រុងការ៉ាជី ដែលត្រូវបានគេស្គាល់ថាមានហេដ្ឋារចនាសម្ព័ន្ធមិនល្អ ប៉ុន្តែអគ្គីភ័យក្នុងទ្រង់ទ្រាយធំបែបនេះគឺកម្រមានណាស់៕





Previous Post Next Post