លោកជំ​ទា​វ​ប​ណ្ឌិ​​ត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​​ ​ហ៊ុ​ន​ម៉ា​ណែ​ត​ ​​អ​ញ្ជើ​ញ​ប្រ​គ​ល់​ផ្ទះ​ថ្មី​​ ​ចំ​នួ​ន​ ​៤​ខ្ន​ង​ ​ជូ​ន​ក្រុ​ម​គ្រួ​​សា​រ​រ​ប​ស់ ​វី​រ​ក​ង​ទ័​ព​ព​លី​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោកជំ​ទា​វ​ប​ណ្ឌិ​​ត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​​ ​ហ៊ុ​ន​ម៉ា​ណែ​ត​ ​​អ​ញ្ជើ​ញ​ប្រ​គ​ល់​ផ្ទះ​ថ្មី​​ ​ចំ​នួ​ន​ ​៤​ខ្ន​ង​ ​ជូ​ន​ក្រុ​ម​គ្រួ​​សា​រ​រ​ប​ស់ ​វី​រ​ក​ង​ទ័​ព​ព​លី​​

 


យោង​តា​ម​ព័​ត៌​មា​ន​ពី​ផេ​ក​ស​ម្តេ​ច​ប​វ​រ​ធិ​ប​តី​បា​ន​ប​​ង្ហោះ​ថា​ ​ដោ​​​យ​​​កា​​​រ​​​គិ​​​​ត​​​គូ​​​រ​​​យ៉ា​​​ង​​​យ​​​ក​​​​ចិ​​​ត្ត​​​ទុ​​​ក​​​​​​ដា​​​ក់​​​ ​​​លោ​​​​ក​​​ជំ​​​ទា​​​វ​​​​ប​​​ណ្ឌិ​​​ត​​​ ​​​បា​​​​​​ន​អ​​​ញ្ជើ​​​ញ​​​ប្រ​​​គ​​​ល់​​​​ផ្ទះ​​​ថ្មី​​​ ​​​ចំ​​​នួ​​​​​ន​​​ ​​​៤​​​​ខ្ន​​​ង​​​ ​​​ជូ​​​ន​​​​​ដ​​​​ល់​​​ក្រុ​​​ម​​​គ្រួ​​​​សា​​​រ​​​នៃ​​​វី​​​​​រ​​​យុ​​​ទ្ធ​​​ជ​​​​ន​​​ព​​​លី​​​ ​​​ដោ​​​យ​​​​​ផ្ទះ​​​ថ្មី​​​​ ​​​១​​​ខ្ន​​ង​​​ ​​​​ត្រូ​​​វ​​​បា​​​ន​​​ប្រ​​​​​គ​​​​ល់​​​ជូ​​​ន​​​​ក្រុ​​​ម​​​គ្រួ​​​សា​​​រ​​​រ​​​ស់​​​នៅ​​​​ក្នុ​​​​​ង​​​ខេ​​​ត្ត​​​ត្បូ​​​ង​​​ឃ្មុំ​​​ ​​​និ​​​ង​​​​​​ផ្ទះ​​​ថ្មី​​​ ​​​៣​​​ខ្ន​​​​ង​​​ ​​​ប្រ​​​គ​​​ល់​​​​​​ជូ​​​ន​​​ក្រុ​​​ម​​​គ្រួ​​​សា​​​រ​​​​នៅ​​​ក្នុ​​​ង​​​ខេ​​​ត្ត​​​កំ​​​​ព​​​ង់​​​ចា​​​ម​​​ ​​​​​។​

​​

លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។


រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។


សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម ៕


ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦














Previous Post Next Post