ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧត្តម នេត្រ ភក្ត្រា ៖ ម៉ាស៊ីនថត និងស្លាបប៉ាកកា ជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន


 ឯកឧត្តម នេត្រ ភក្ត្រា : ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួច ក្នុងសមរភូមិព័ត៌មាន ក្នុងពេលមានការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយ ក្រុមយោធាថៃ

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការពិតតាមរយៈកញ្ចក់ម៉ាស៊ីនថត និងស្លាបប៉ាកកាបានធ្វើឱ្យអ្នកសារព័ត៌មានចុះទៅដោយផ្ទាល់នៅក្នុងខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាទីតាំងនៃការរងគ្រោះពីគ្រាប់ផ្លោងធុនធ្ងន់និងការទម្លាក់គ្រាប់បែករបស់យោធាថៃក្នុងអំឡុងពេល២១ថ្ងៃនៃសង្គ្រាមឈ្លានពានទឹកដីកម្ពុជា។
ឯកឧត្តមបន្តថា ម៉ាស៊ីនថត និងស្លាបប៉ាកកា គឺជាអាវុធដ៏មុតស្រួចក្នុងសមរភូមិព័ត៌មាន អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមថា ក្រោមការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅលើទីតាំងនៃការទម្លាក់គ្រាប់របស់យោធាថៃចូលមកតំបន់សំខាន់ៗរបស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់ការសហការក្នុងការចុះយកព័ត៌មាននេះពេលមានសង្គ្រាមឈ្លានបូរណភាពទឹកដីកម្ពុជា ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដូច្នេះ ការពិតត្រូវបានលាតត្រដាងតាមរយៈម៉ាស៊ីនថត និងស្លាបប៉ាកការបស់អ្នកកាសែត៕






Previous Post Next Post