សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​




 ខេត្តប​ន្ទា​​យ​មា​ន​ជ័​យ​​​ ​៖​ ​គ្រួ​សា​រ​ភៀ​ស​សឹក​ ​ដែ​ល​មា​​នជី​វ​ភា​ព​ខ្វះ​​ខា​ត​ ​ចំ​នួ​ន​​​២​ភូ​មិ​​​ ​រួ​ម​មា​ន​​​ ​ភូ​មិ​ព្រៃ​ចា​ន់​​​ ​ចំ​នួ​ន​១​៧​០​គ្រួ​សា​រ​​​ ​​និ​ង​ភូ​មិ​​​ជោ​គ​ជ័​យ​​​​ ​ចំ​ន​៦​២​២​គ្រួ​សា​រ​​​ ​ស្ថិ​​ត​នៅ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​​​​ ​ស្រុ​ក​អូ​រ​ជ្រៅ​​​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​​ជ័​យ​​​ ​ត្រូ​វ​បា​ន​ទ​ទួ​ល​អំ​​ណោ​យ​ម​នុ​ស្ស​ធ​ម៍​​​ ​ពី​សា​​ខា​កា​ក​បា​ទ​ក្រ​ហ​ម​ខេ​​ត្ត​​​ ​ដែ​ល​ប្រ​ព្រឹ​ត្ត​ទៅ​នា​​រ​សៀ​ល​ថ្ងៃ​ទី​៤​​​​ ​និ​ង​ថ្ងៃ​ទី៥​​​​ ​ខែ​ក​ញ្ញា​​​ ​ឆ្នាំ​២​០​២​៥​​​​ ​ក្រោ​ម​អ​ធិ​ប​​តី​ភា​ព​​​ ​​លោ​ក​​​​​ ​អ៊ុ​​​ ​រា​ត្រី​​​​ ​ប្រ​ធា​ន​គ​ណៈ​ក​ម្មា​ធិ​កា​រ​សា​ខា​កា​​ក​បា​ទ​ក្រ​ហ​ម​ខេ​ត្ត​​​។​

 លោក​ អ៊ុ​ រាត្រី​ បានមានប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់​ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមនិងលោកជំទាវ​ បណ្ឌិត​ ពេជ្រ​ ច័ន្ទមុនី​ ហ៊ុនម៉ាណែត​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ ជានិច្ចកាល​សម្តេចនិងលោកជំទាវ​ បណ្ឌិតតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។លោក​ អ៊ុ​ រាត្រី​ បានបន្តថា​ បងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ​ សរុបចំនួន​ ៧៩២គ្រួសារ​ ដែលបានមកទទួលអំណោយមនុស្សធម៌នាពេលនេះឃើញថា​ ពួកគាត់​ បច្ចុប្បន្នកំពុងជួបការលំបាកខ្លាំង​ ពុំបានប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃនោះឡើយ ដោយសារតែមូលហេតុ​ តំបន់នេះគឺជាប់ព្រំប្រទល់នៃប្រទេសសៀម​ ហើយពួកចោរសៀម​ កំពុងធ្វើការឈ្លានពាន​ យកបន្លាលួស​ ព័ទ្ធយកដីប្រជាពលរដ្ឋ​ គំរាមកំហែងបញ្ឆេះកំហឹង​ និងមានមហិច្ឆតាឈ្លានពានរំលោភលើ​ ការឈប់បាញ់ជាដើម។ លោក​ អ៊ុ​ រាត្រី​ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់​ សូមចូលរួម​ ជាកម្លាំងមហាសាមគ្គីជាធ្លុងមួយ​ ដើម្បីទប់ស្កាត់នៃការរុញច្រានពួកសៀមឈ្លានពានទឹកដី​  និងសូមឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភា សម្តេច​ មហាបវរធិបតី​ ហ៊ុនម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថា​ ក្រោយការចូលជាធរមាន​ នៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា​ និងកងទ័ពសៀមដែលបាន​ ឯកភាពគ្នា​ នៅប្រទេសម៉ាឡេស៊ី​ កាលពីថ្ងៃទី​ ២៨​ ខែកក្កដា​ ឆ្នាំ២០២៥​ កងកម្លាំងរបស់យើង​ ស្ថិតនៅ​ក្នុងការប្រុងប្រយ័ត្ន​ ក្នុងការអនុវត្តតួនាទីរបស់ខ្លួនច្បាស់លាស់ពេញលេញ​ រឹងមាំ​ គោរពយ៉ាងម៉ឺងម៉ាត់បំផុត​ លើលក្ខខណ្ឌនៃការឈប់បាញ់​ ក៏ប៉ុន្តែពួកចោរសៀមនៅតែបន្តរំលោភរាយបន្លាលួសចេញប្រជាពលរដ្ឋធ្វើទុក្ខបុកម្នេញមិនឱ្យពួកយើងបានសុខនោះឡើយ។

គួរបញ្ជាក់ផងដែរថា​ ៖អំណោយ​ដែលយកមកប្រគល់ជូនបងប្អូនដែលជាជនភៀសសឹកនៅពេលនេះ​ ១គ្រួសារ​ ទទួលបាន២៥ប្រាំគីឡូក្រាម​ មី១កេសទឹកស៊ីអ៊ីវ១យួ​រ​ មុង១​ ភួយ១និងថវិកាមួយចំនួន៕








Previous Post Next Post