ឯកឧត្តម ឈួរ សុបញ្ញា៖ ទោះប្អូនស្លាប់ពិតមែន តែឈ្មោះប្អូនរស់នៅក្នុងបេះដូងខ្មែរគ្រប់រូប ព្រោះប្អូនបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ទោះប្អូនស្លាប់ពិតមែន តែឈ្មោះប្អូនរស់នៅក្នុងបេះដូងខ្មែរគ្រប់រូប ព្រោះប្អូនបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា


ភ្នំពេញ៖
នាយប់ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងនាមជាប្រជាជនខ្មែរ១រូបនៅសមរភូមិក្រោយ ដែលតែងតែគាំទ្រនិងដឹងគុណជានិច្ចបងៗកងទ័ពនៅសមរភូមិមុខនោះ បានចូលរួមរំលែកមរណ:ទុក្ខជាមួយក្រុមគ្រួសារសពយុទ្ធជនពលី ព្រឹទ្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូចអន្តរាគមលេខ៩ ចំណុះកងពលធំអន្តរាគមលេខ៣ ដែលបានពលីជីវិតនៅសមរភូមិប្រយុទ្ធ ទិសមុំបី ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា វេលាម៉ោង ១៨:២០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សសពបានបញ្ជូនមកធ្វេីបុណ្យនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម ឈួរ សុបញ្ញា ក៏សូមសម្តែងនូវការសោកស្តាយ ក្តីស្រណោះអាឡោះ អាល័យជាទីបំផុតចំពោះការបាត់បង់វីរៈយុទ្ធជនដ៏អង់អាចក្លាហាន ប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ ដែលតែងលះបង់ អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខ ជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ទបាលទោ រិន វាសនា សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕









Previous Post Next Post