កម្ពុជា​ ​ប្រ​ឆាំ​ង​យ៉ា​ង​​ខ្លាំ​ង​ ចំ​ពោះ​កា​រ​​ហោះ​ចូ​ល​ដោ​យ​​គ្មា​ន​កា​រ​អ​នុ​ញ្ញាត​នៃ​ឧ​ទ្ធ​ម្ភា​គ​ច​ក្រ​​រ​ប​ស់​ក​ង​ទ័​​ព​អា​កា​ស​ថៃ​​ លើ​ដែ​ន​អ​​ធិ​ប​តេ​យ្យ​ក​ម្ពុ​ជា​​នៅ​ស្រុ​ក​កំ​រៀ​ង​ ខេ​ត្ត​​បា​ត់​ដំ​ប​​ង​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្ពុជា​ ​ប្រ​ឆាំ​ង​យ៉ា​ង​​ខ្លាំ​ង​ ចំ​ពោះ​កា​រ​​ហោះ​ចូ​ល​ដោ​យ​​គ្មា​ន​កា​រ​អ​នុ​ញ្ញាត​នៃ​ឧ​ទ្ធ​ម្ភា​គ​ច​ក្រ​​រ​ប​ស់​ក​ង​ទ័​​ព​អា​កា​ស​ថៃ​​ លើ​ដែ​ន​អ​​ធិ​ប​តេ​យ្យ​ក​ម្ពុ​ជា​​នៅ​ស្រុ​ក​កំ​រៀ​ង​ ខេ​ត្ត​​បា​ត់​ដំ​ប​​ង​

 



ខេត្តបា​​ត់​ដំ​ប​ង​ ​៖​ ​​រា​ជ​រ​ដ្ឋា​ភិ​បា​​ល​ក​ម្ពុ​ជា​ ​តា​ម​រ​​យៈ​ក្រ​សួ​ង​កា​រ​​ប​រ​ទេ​ស​ ​និ​ង​​​ស​ហ​ប្រ​តិ​ប​​ត្តិ​កា​រ​អ​ន្ត​រ​ជា​​តិ​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​​កញ្ញា​​ ​ឆ្នាំ​២​០​​២​៦​​ ​បា​ន​​ប្រ​ឆាំ​ង​យ៉ា​ង​​​ខ្លាំ​ង​ចំ​ពោះ​កា​​រ​ហោះ​ចូ​ល​ដោ​យ​គ្មា​​ន​កា​រ​អ​​នុ​​ញ្ញា​ត​នៃ​ឧ​ទ្ធ​ម្ភា​គ​ច​ក្រ​​រ​ប​ស់​ក​ង​​ទ័​ព​អា​កា​ស​​ថៃ​ ​លើ​ដែ​ន​អ​ធិ​​ប​តេ​យ្យ​ក​ម្ពុ​ជា​។​​

​

​យោ​ងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជាមួយគ្រឿង បានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។


រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញ លេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ មាត្រា៣ (គ) នៃអនុសញ្ញាដដែលនេះ បានហាមឃាត់ យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ-កម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។


រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។


រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ៕










Previous Post Next Post