ឯកឧ​​​ត្ត​ម​​ ​អ​ភិ​ស​ន្តិ​ប​ណ្ឌិ​​ត​ ​ស​ ​សុ​ខា​ ​កោ​ត​​ស​រ​សើ​រ​ស្មា​រ​​តី​ម​នុ​ស្ស​ធ​ម៌​រ​ប​​ស់មន្ត្រីន​គ​រ​បា​ល​ច​រា​ច​រ​ណ៍​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​ដែ​ល​​បា​ន​ជួ​យ​ស​ង្គ្រោះ​ប្រ​​ជាព​​ល​រ​ដ្ឋ​!​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ឯកឧ​​​ត្ត​ម​​ ​អ​ភិ​ស​ន្តិ​ប​ណ្ឌិ​​ត​ ​ស​ ​សុ​ខា​ ​កោ​ត​​ស​រ​សើ​រ​ស្មា​រ​​តី​ម​នុ​ស្ស​ធ​ម៌​រ​ប​​ស់មន្ត្រីន​គ​រ​បា​ល​ច​រា​ច​រ​ណ៍​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​ដែ​ល​​បា​ន​ជួ​យ​ស​ង្គ្រោះ​ប្រ​​ជាព​​ល​រ​ដ្ឋ​!​

 


រាជធានីភ្នំពេញ ៖ ឯ​ក​ឧ​​ត្ត​ម​ ​អ​ភិ​ស​ន្តិ​ប​ណ្ឌិ​ត​ ​ស​ ​សុ​ខា​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​ ​បា​ន​​ស​ម្តែ​ង​នូ​វ​កា​រ​កោ​តស​រ​សើ​រ​ ​និ​ង​វា​យ​ត​ម្លៃ​ខ្ព​​ស់​ចំ​ពោះ​ស​ក​​ម្ម​ភា​ព​ប្រ​ក​ប​ដោ​យ​វិ​ជ្ជា​ជី​វៈ​ ​និ​ង​ស្មា​រ​តី​ម​នុ​ស្ស​ធ​ម៌​រ​ប​​ស់​ម​ន្ត្រី​ន​គ​រ​បាលច​រា​ច​រ​ណ៍​ ​នៃ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​រា​ជ​ធា​នី​ភ្នំ​​ពេ​ញ​ ​ដែ​ល​បា​ន​ជួ​យ​អ​ន្ត​រា​គ​ម​ន៍​បើ​ក​ផ្លូ​វ​ស​ម្រួ​ល​ដ​ល់​រ​ថ​យ​ន្ត​ដឹ​ក​ស្ត្រី​មា​ន​ផ្ទៃ​ពោះ​​ទៅ​ស​ម្រា​ល​បុ​ត្រ​នៅ​ម​ន្ទី​រ​ពេ​ទ្យ​បា​ន​ទា​ន់​ពេ​ល​​វេ​លា​។​

​

ឯកឧត្តម អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សកម្មភាពដ៏ប្រពៃនេះបានធ្វើឱ្យសាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញមតិគាំទ្រយ៉ាងច្រើន ហើយថែមទាំងបានដាស់ស្មារតីយើងគ្រប់គ្នាឱ្យឃើញថា អំពើល្អមិនចាំបាច់ត្រូវការពេលវេលា ទីកន្លែង តួនាទី ឬឋានៈបុគ្គលជាក់លាក់ណាមួយដើម្បីស្តែងឡើងនោះឡើយ។


ឯកឧត្តម បានបន្ថែមថា សកម្មភាពប្រកបដោយវិជ្ជាជីវៈមនុស្សធម៌បែបនេះមិនមែនទើបតែកើតមាននោះទេ ពោលគឺទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំង និងមន្ត្រីចរាចរណ៍ តែងតែបានចេញមុខអន្តរាគមន៍ភ្លាមៗជានិច្ច នៅពេលជួបប្រទះករណីប្រជាពលរដ្ឋត្រូវការជំនួយបន្ទាន់។ ជាក់ស្តែង នៅពេលស្ត្រីមានផ្ទៃពោះត្រូវប្រញាប់ទៅពេទ្យ ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺ ពេលមនុស្សចាស់ ជនមានពិការភាព និងសិស្សតូចៗឆ្លងថ្នល់ ឬពេលរថយន្តខូច និងរ៉ឺម៉កដឹកទំនិញឡើងស្ពានមិនរួច គឺតែងតែមានវត្តមានមន្ត្រីនគរបាលចរាចរណ៍ចុះជួយអន្តរាគមន៍ជានិច្ច។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សកម្មភាពទាំងអស់នេះមិនមែនជាការសម្តែងដើម្បីគ្រាន់តែបង្ហាញទៅកាន់ក្រសែភ្នែកអ្នកបើកបរ ឬសាធារណជនតាមដងផ្លូវនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចខាងស្មារតីដ៏ជ្រាលជ្រៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងគួរឱ្យគោរពបំផុត ក្នុងការជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទោះបីជាករណីខ្លះមិនមែនជាភារកិច្ចស្នូលរបស់ខ្លួនក៏ដោយ។


ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមសេនាធិការលើការងាររដ្ឋបាលដែនដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តយ៉ាងខ្ពង់ខ្ពស់ដល់មន្ត្រីគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីជាវិជ្ជមាន និងអំពើល្អបែបនេះបន្ថែមទៀត ទាំងក្នុងការបំពេញតួនាទីភារកិច្ចតាមច្បាប់ ការគោរពបទវិន័យ និងក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ៕ប្រភព ក្រសួងព័ត៌មាន





Previous Post Next Post