រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការអំពាវនាវ និងឱ្យចូលសារភាពពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជនដៃដល់ឈ្មោះ ឆេង ភារុន បានសម្រេចចិត្តត្រលប់ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាវិញហើយ ដើម្បីប្រឈមមុខចំពោះមុខច្បាប់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា គិតត្រឹមម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ឈ្មោះ ឆេង ភារុន បានឆ្លងដែនតាម ច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញនៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរង់ចាំទទួល និងឃាត់ខ្លួនជនសង្ស័យ ដើម្បីនាំខ្លួនមកបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ជាធរមាន៕

