អភិបាល​ខេ​​ត្ត​កំ​ព​ង់ស្ពឺ បើ​​ក​កា​រ​ដ្ឋា​ន​​ស្ថា​ប​នា ​ផ្លូ​វ​កៅ​ស៊ូ​​១​ខ្សែ​ ​ប្រ​វែ​ង​ ​៨​.​៥​ ​គី​ឡូ​​ម៉ែ​ត្រ ​ជា​ចំ​ណ​ង​ដៃ ស​ម្រា​​ប់​អ្ន​ក​ស្រុ​ក​គ​ង​ពិ​សី​ ​‎
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាល​ខេ​​ត្ត​កំ​ព​ង់ស្ពឺ បើ​​ក​កា​រ​ដ្ឋា​ន​​ស្ថា​ប​នា ​ផ្លូ​វ​កៅ​ស៊ូ​​១​ខ្សែ​ ​ប្រ​វែ​ង​ ​៨​.​៥​ ​គី​ឡូ​​ម៉ែ​ត្រ ​ជា​ចំ​ណ​ង​ដៃ ស​ម្រា​​ប់​អ្ន​ក​ស្រុ​ក​គ​ង​ពិ​សី​ ​‎

 


ខេត្តកំ​ពង់ស្ពឺ ៖ ថ្ងៃទី២​៤​ ​ខែ​សី​ហា​ ​​ឆ្នាំ​២​០​២​៦ ​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​ជា​ម​ ​ច័​​ន្ទ​សោ​ភ័​ណ​ ​អ​ភិ​បា​ល​ ​នៃ​​គ​ណៈ​អ​ភិ​បា​លខេត្តកំព​ង់​ស្ពឺ​ បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ភា​ព​ក្នុ​ង​ពិ​ធី​បើ​ក​កា​រ​ដ្ឋា​ន​​ស្ថា​ប​នាផ្លូវកៅ​ស៊ូ​ ​D​​B​S​T​ ​កំ​ណា​ត់​ផ្លូ​វ​លេ​ខ​ ​១​៣​០​A​ ​(​​ផ្លូ​វ​លេ​ខ​១​២​៧​ចាស់​)​​ ​ដែ​ល​មា​ន​ប្រ​វែ​ង​ស​រុ​ប​ ​៨​,​៥​​០​០​ ​ម៉ែ​ត្រ​ ​ស្ថិ​ត​ក្នុ​ង​ឃុំ​ព្រៃ​ញា​តិ​ ​និ​ង​ឃុំ​វា​ល​ ​​ស្រុ​ក​គ​ង​ពិ​សី​ ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​​។

 ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, តំណាងក្រុមហ៊ុនទទួលការសាងសង់, អាជ្ញាធរស្រុក, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ។ ‎


 ‎លោក ហុង សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កំណាត់ផ្លូវលេខ ១៣០A នេះ មានប្រវែងសរុប ៨.៥ គីឡូម៉ែត្រ និងទទឹង ៧ ម៉ែត្រ។ ក្នុងនោះ រួមមាន៖ ផ្លូវបេតុង ប្រវែងប្រមាណ ១ គីឡូម៉ែត្រ។ ផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ប្រវែងប្រមាណ ២ គីឡូម៉ែត្រ ដែលធ្លាប់បានស្ថាបនាដោយក្រុមហ៊ុន អ៊ុត ធី។ កំណាត់ផ្លូវសេសសល់ ប្រវែងប្រមាណ ៥.៥ គីឡូម៉ែត្រ ដែលបានរងការខូចខាតធ្ងន់ធ្ងរដល់ស្រទាប់គ្រឹះ ហើយផ្លូវនេះមិនស្ថិតក្នុងគម្រោងថែទាំប្រចាំរបស់មន្ទីរនោះទេ ទើបចាំបាច់ត្រូវរៀបចំធ្វើការជួសជុល និងកែលម្អឡើងវិញនាឱកាសនេះ។ ‎ ‎


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់អំពីសក្តានុពលដ៏សំខាន់ៗរបស់ខេត្តកំពង់ស្ពឺ ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ រួមមាន វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដែលវិស័យទាំងនេះកំពុងទាក់ទាញវិនិយោគិន និងបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ជាចម្បងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី ព្រមទាំងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនានាឱ្យកាន់តែមានប្រសិទ្ធភាព និងខិតជិតប្រជាពលរដ្ឋ។ ‎ ‎ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងចំពោះ ក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យ និងបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកគងពិសី ដែលបានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាននាពេលកន្លងមក។ ‎ ‎ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការសំណូមពរយ៉ាងទទូចដល់លោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សា អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងអនាម័យ និងសំរាម ឱ្យបានត្រឹមត្រូវ ដោយត្រូវចេះញែកសំរាម និងទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានរៀបរយ ជៀសវាងការបោះចោលពាសវាលពាសកាល ដើម្បីរួមគ្នារក្សាបរិស្ថានស្អាត សោភ័ណភាពស្រស់បំព្រង និងការពារសុខភាពសហគមន៍។ ‎ ‎ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រៃញាតិ និងឃុំឃ្វាល ដែលទទួលបាននូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធស្ថាបនាផ្លូវថ្នល់មួយខ្សែនេះ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងរាប់រងថែរក្សាចំណីផ្លូវឱ្យបានល្អប្រសើរ មិនត្រូវរំលោភយកចំណីផ្លូវជាកម្មសិទ្ធិ ឬសង់សំណង់ផ្សេងៗឡើយ ដើម្បីធានាឱ្យការស្ថាបនាផ្លូវនេះសម្រេចបានតាមបច្ចេកទេស និងប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូលផងដែរ៕ប្រភពAKP 







Previous Post Next Post