ក្រុម​អ្ន​ក​ស​ង្កេ​ត​កា​រ​​ណ៍​អា​ស៊ា​​ន​ ប្​រ​​ចាំ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​(​A​​S​E​A​N​ ​O​b​s​e​r​​v​e​r​ ​T​e​a​m​​–​C​a​m​b​o​d​i​a​​:​ ​A​O​T​-​K​H​​)​ ​ដឹ​ក​នាំ​ដោ​យ​ ​ប្រ​ធា​​ន​បេ​ស​ក​ក​​ម្ម​ក្រុ​ម​អ្ន​ក​ស​​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​ ​​(​A​O​T​ ​K​H​ ​​H​O​M​) ​​ពី​សា​ធា​រ​ណ​រ​ដ្ឋ​ហ្វី​លី​ពី​ន​ ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ផ្ទៀ​ង​ផ្ទា​ត់​ ​រា​​យកា​រ​ណ៍​អំ​ពី​ស្ថា​ន​ភា​ព​តា​ម​​ប​ណ្តោ​យ​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ និ​ង​​ត្រួ​ត​ពិ​និ​ត្យ​កា​រ​ដា​ក់​ព​ង្រា​យ​​ទូកុ​ង​តឺ​ន័រ កា​​ន់​កា​ប់​ដោ​យ​ខុ​ស​ច្បា​ប់​​រ​ប​ស់​យោ​ធា​ថៃ​ ​នៅ​​ទី​តាំ​ង​ចំ​នួ​ន​១​៤​ ​ដែ​​ល​មា​ន​ទូ​កុ​ង​តឺ​ន័​រ​ស​រុ​ប​​ ​ចំ​នួ​ន​៤​៤​ ​ស្ថិ​​ត​នៅ​ចំ​ណុ​ច​តំ​ប​ន់​ច្រ​ក​បឹ​ង​​ត្រ​កួ​ន​ ​ឃុំ​គោ​ក​រ​មៀ​​ត​ ​ស្រុ​ក​ថ្ម​ពួ​​ក​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុម​អ្ន​ក​ស​ង្កេ​ត​កា​រ​​ណ៍​អា​ស៊ា​​ន​ ប្​រ​​ចាំ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​(​A​​S​E​A​N​ ​O​b​s​e​r​​v​e​r​ ​T​e​a​m​​–​C​a​m​b​o​d​i​a​​:​ ​A​O​T​-​K​H​​)​ ​ដឹ​ក​នាំ​ដោ​យ​ ​ប្រ​ធា​​ន​បេ​ស​ក​ក​​ម្ម​ក្រុ​ម​អ្ន​ក​ស​​ង្កេ​ត​កា​រ​ណ៍​អា​ស៊ា​ន​ ​​(​A​O​T​ ​K​H​ ​​H​O​M​) ​​ពី​សា​ធា​រ​ណ​រ​ដ្ឋ​ហ្វី​លី​ពី​ន​ ចុះ​ស​ង្កេ​ត​​កា​រ​ណ៍​ផ្ទៀ​ង​ផ្ទា​ត់​ ​រា​​យកា​រ​ណ៍​អំ​ពី​ស្ថា​ន​ភា​ព​តា​ម​​ប​ណ្តោ​យ​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​ថៃ​ និ​ង​​ត្រួ​ត​ពិ​និ​ត្យ​កា​រ​ដា​ក់​ព​ង្រា​យ​​ទូកុ​ង​តឺ​ន័រ កា​​ន់​កា​ប់​ដោ​យ​ខុ​ស​ច្បា​ប់​​រ​ប​ស់​យោ​ធា​ថៃ​ ​នៅ​​ទី​តាំ​ង​ចំ​នួ​ន​១​៤​ ​ដែ​​ល​មា​ន​ទូ​កុ​ង​តឺ​ន័​រ​ស​រុ​ប​​ ​ចំ​នួ​ន​៤​៤​ ​ស្ថិ​​ត​នៅ​ចំ​ណុ​ច​តំ​ប​ន់​ច្រ​ក​បឹ​ង​​ត្រ​កួ​ន​ ​ឃុំ​គោ​ក​រ​មៀ​​ត​ ​ស្រុ​ក​ថ្ម​ពួ​​ក​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ

 


សេ​ច​ក្តី​​ប្រ​កា​ស​ព័​ត៌​មា​ន​ ​

​​

​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​​រ​ពា​រ​ជា​តិ​ ​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​សូ​ម​​ជ​ម្រា​ប​ជូ​​ន​សា​ធា​រ​ណ​ជ​ន​ ​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ជា​តិ​ ​និ​​ង​អ​ន្ត​រ​ជា​តិ​មេ​ត្តា​ជ្រា​ប​ថា​​៖​ 


នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ 


ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ 


កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ប្រភពផេកសម្តេចតេជោ


ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦

















Previous Post Next Post