សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

 


ខេត្តស្ទឹងត្រែង : សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ  នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


សមិទ្ធផលថ្មីៗដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន ទីលានតេជោ ធិបតី និងវេទិកានាគជ័យ, សួនបវរធិបតី, សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ។

ខេត្តស្ទឹងត្រែងបាននិងកំពុងបន្តបោះជំហានយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានស្តែងចេញតាមរយៈសមិទ្ធផលជាក់ស្តែងលើគ្រប់វិស័យ រាប់ចាប់ពីការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ ការគ្រប់គ្រងដីធ្លី ការទាក់ទាញវិនិយោគ ការពង្រឹងសេវាសាធារណៈ រហូតដល់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សកម្មភាព និងសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់ខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងបង្កើតបាននូវមូលដ្ឋានកាន់តែរឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ប្រភពផេកសម្ដេចធិបតី

ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃពុធ ទី១២ សីហា ២០២៦




















 

Previous Post Next Post