ពិធី​ចុះហ​​ត្ថ​លេ​ខា​ ​លើ​សំ​ណើ​​សុំ​កែ​ស​ម្រួ​ល​ ​ព្រំ​ប្រ​ទ​ល់​រ​ដ្ឋ​បា​​ល​រវា​ង​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​​ ​និង ខេ​​ត្ត​ប​ន្ទា​យ​មា​នជ័យ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ពិធី​ចុះហ​​ត្ថ​លេ​ខា​ ​លើ​សំ​ណើ​​សុំ​កែ​ស​ម្រួ​ល​ ​ព្រំ​ប្រ​ទ​ល់​រ​ដ្ឋ​បា​​ល​រវា​ង​ ​ខេ​ត្ត​បា​ត់​ដំ​ប​ង​​ ​និង ខេ​​ត្ត​ប​ន្ទា​យ​មា​នជ័យ​

 


ខេត្ត្តបាត់ដំបង ៖ លោ​ក​​ ​សុ​ខ​ ​លូ​ ​​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​និ​ង​​លោក​​អ៊ុំ​ ​រា​ត្រី​ អ​ភិ​​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​​ខេ​ត្ត​បន្ទាយមានជ័យ ​បាន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​​ក្នុ​ង​ពិ​ធី​​ចុះ​ហ​ត្ថ​លេ​ខា​​លើ​សំ​ណើ​សុំ​កែ​ស​ម្រួ​​ល​ព្រំ​ប្រ​ទល់​រ​​ដ្ឋ​បា​លរវាងខេត្តបាត់​ដំ​ប​ង និ​ង​ខេ​ត្ត​ប​ន្ទា​​យ​មា​នជ័យ។ ពិ​ធី​នេះ​បា​ន​ធ្វើ​ឡើ​ង​នា​ព្រឹ​ក​ថ្ងៃទី​​១​២​ ​ខែ​សី​ហា​ ​​ឆ្នាំ​២​០​២​៦​ នៅ​​សា​ល​ប្រ​ជុំ​សា​លា​​ខេ​ត្ត​បា​ត់​ដំ​ប​ង​។

យោងមន្ត្រីខេត្តបាត់ដំបងពីក្នុងកិច្ចប្រជុំនោះបានអោយដឹងថា បន្ទាប់ពីការចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរ បានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ រៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

គឺក្រោយពីមានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង។


ចំណែកមន្ត្រីពីខេត្តបន្ទាយមានជ័យថ ៖ រដ្ឋបាលខេត្តទាំង២ ចុះហត្ថលេខា លើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈកាន់តែល្អប្រសើរបន្ថែមទៀត ។


ពិធីចុះហត្ថលេខា លើសំណើរនេះដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ៕








 




Previous Post Next Post