ក្រសួងប្រៃ​​ស​ណី​យ៍​ ​និ​ង​ទូ​រ​គ​ម​​នា​គ​ម​ន៍​ ​ប្រ​កា​ស​ប​ន្ទា​​ន់ ឱ្យ​​ប្រុ​ង​ប្រ​យ័​ត្ន ចំ​ពោះ​​កា​រ​ឆ​បោក ក្រោ​​ម​រូ​ប​ភា​ព​«​មើ​ល​វី​ដេ​អូ​ដើ​ម្បី​​ទ​ទួ​ល​បា​ន​ប្រា​ក់​»​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រសួងប្រៃ​​ស​ណី​យ៍​ ​និ​ង​ទូ​រ​គ​ម​​នា​គ​ម​ន៍​ ​ប្រ​កា​ស​ប​ន្ទា​​ន់ ឱ្យ​​ប្រុ​ង​ប្រ​យ័​ត្ន ចំ​ពោះ​​កា​រ​ឆ​បោក ក្រោ​​ម​រូ​ប​ភា​ព​«​មើ​ល​វី​ដេ​អូ​ដើ​ម្បី​​ទ​ទួ​ល​បា​ន​ប្រា​ក់​»​


 ក្រ​សួ​ង​ប្រៃ​ស​​ណី​យ៍​និ​ង​ទូ​រ​​គ​ម​នា​គ​ម​ន៍​ ​(​ក​​.​ប​.​ទ​.​)​ ​ណែ​​នាំ​ដ​ល់​​​សា​ធា​រ​ណ​ជ​ន​ទាំ​​ង​អ​ស់ ត្រូវប​ង្កើ​ន​​កា​រ​ប្រុ​ង​ប្រ​យ័​ត្ន​ខ្ព​ស់​ចំ​ពោះ​កា​រ​ផ្ស​ព្វ​​ផ្សា​យ​តា​ម​រ​យៈ​ ​F​a​c​e​b​​o​o​k​,​ ​T​i​k​T​​o​k​ ​និ​ង​ប​ណ្ដា​ញ​ស​​ង្គ​ម​ផ្សេ​ង​ៗ​ដែ​ល​​អះ​អា​ង​ថា​ ​លោ​ក​អ្ន​​ក​អា​ច​ទ​ទួ​ល​បា​ន​ទឹ​ក​​ប្រា​ក់​ដោ​យ​គ្រា​ន់​តែ​មើ​​ល​វី​ដេ​អូ​ ​ឬ​បំ​ពេ​ញ​តា​ម​កា​រ​ណែ​​នាំ។​


តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ជនខិលខូចអាចប្រើប្រាស់ការផ្សព្វផ្សាយទាំងនេះ ក្នុងបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ ចូលរួមក្រុម (Join group) ទាក់ទងទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយបញ្ចូលព័ត៌មានគណនីធនាគារដើម្បីទទួលបានប្រាក់។


បន្ទាប់មក ជនខិលខូចអាចណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ (Malware) ណាមួយ ដែលអាចមានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងអាចលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខកូដ OTP លេខសម្ងាត់ (PIN) និងពាក្យសម្ងាត់(Password)។


ជាមួយគ្នានោះ ជនខិលខូចអាចប្រើប្រាស់ព័ត៌មាន ឬសិទ្ធិទាំងនោះ ដើម្បីលួចប្រាក់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតពីម្ចាស់គណនី ដែលអាចបណ្ដាលឱ្យជនរងគ្រោះបាត់បង់ប្រាក់ពីគណនីដោយមិនដឹងខ្លួន។ ដើម្បីការពារខ្លួនពីហានិភ័យខាងលើ សូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖


- ត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។


- ត្រូវអាន និងពិនិត្យសិទ្ធិដែលកម្មវិធីស្នើសុំឱ្យបានច្បាស់លាស់មុនពេលចុច “យល់ព្រម” ឬ “អនុញ្ញាត”។


- កុំចុចលើតំណភ្ជាប់ ឬទាញយក និងដំឡើងកម្មវិធី ឬអនុវត្តតាមការណែនាំណាមួយ តាមរយៈការផ្សព្វផ្សាយ ពីប្រភពមិនច្បាស់លាស់។


- កុំភ្ជាប់គណនីធនាគារ ជាមួយកម្មវិធីដែលមិនគួរឱ្យទុកចិត្ត ឬមិនស្គាល់ប្រភព។


- កុំផ្តល់ព័ត៌មានសម្ងាត់ ដូចជាលេខសម្ងាត់ (PIN) ,លេខកូដ OTP ពាក្យសម្ងាត់ (Password) ឬព័ត៌មានគណនីធនាគារ តាមការស្នើសុំរបស់កម្មវិធី ឬជនមិនស្គាល់ ប្រសិនបើលោកអ្នកបានទាញយក ឬដំឡើងកម្មវិធីដែលគួរឱ្យសង្ស័យ សូមអនុវត្តវិធានដូចខាងក្រោម៖


- ទាក់ទងទៅកាន់ធនាគារភ្លាមៗ ដើម្បីបិទ ឬបង្កកគណនី ឬកាតរបស់អ្នក។


- រាយការណ៍ទៅកាន់អង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti-Cyber Crime) ដើម្បីចាត់វិធានការស៊ើបអង្កេត និងស្វែងរកដំណោះស្រាយជូនជនរងគ្រោះ។


- លុបកម្មវិធី (App) ឬ APK ចេញពីទូរស័ព្ទ ឬឧបករណ៍របស់អ្នកភ្លាមៗ។


- រក្សាទុកភស្តុតាង ដូចជា Screenshot, ឈ្មោះកម្មវិធី (App)ឬ APK និងប្រវត្តិប្រតិបត្តិការទាំងអស់។


ក្រសួងសួមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយដែលទទួលបានពីជនខិលខូច ព្រមទាំងចៀសវាងការអនុវត្តតាមការណែនាំ ឬការទាញយក និងដំឡើងកម្មវិធីពីប្រភពដែលមិនអាចផ្ទៀងផ្ទាត់បាន៕ប្រភពក្រសួងព័ត៌មាន






Previous Post Next Post