សហរដ្ឋអា​ម៉េ​រិក​ ​ប្ដេ​ជ្ញា​​​ប​ន្ត​​ពូ​ន​ជ្រំ កិ​ច្ច​ស​ហ​​ប្រ​តិ​ប​ត្តិ​​ការ ​កា​រ​ពា​រ​ជា​តិ ជា​​មួ​យ​ក​ម្ពុ​ជា​ ​ឱ្យ​​កា​ន់​តែ​រឹ​ង​មាំ​ថែ​​ម​ទៀ​ត​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សហរដ្ឋអា​ម៉េ​រិក​ ​ប្ដេ​ជ្ញា​​​ប​ន្ត​​ពូ​ន​ជ្រំ កិ​ច្ច​ស​ហ​​ប្រ​តិ​ប​ត្តិ​​ការ ​កា​រ​ពា​រ​ជា​តិ ជា​​មួ​យ​ក​ម្ពុ​ជា​ ​ឱ្យ​​កា​ន់​តែ​រឹ​ង​មាំ​ថែ​​ម​ទៀ​ត​

 


នា​ព្រឹ​ក​​ថ្ងៃ​ទី​១​៤​ ​ខែ​សី​ហា​ ​​ឆ្នាំ​២​០​២​៦​,​​ ​សម្តេចមហាប​វ​រ​ធិ​បតី ​ហ៊ុន ​ម៉ា​ណែ​ត នាយករដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​​ណា​ច​ក្រ​ក​ម្ពុ​​ជា​ បានអនុញ្ញាតឱ្យ​ ​ឯ​កឧត្ត​ម ​E​l​b​r​i​d​​g​e ​A​. Co​l​b​​y​ អ​នុ​រ​ដ្ឋ​ម​ន្ត្រី​ទ​ទួ​​ល​បន្ទុ​ក​គោ​​ល​ន​យោ​បា​យ​ នៃក្រ​​សួ​ងសង្គ្រា​ម​​ ​ស​ហរ​ដ្ឋអា​ម៉េ​រិក​ ​ចូ​លជួប​សម្ដែងកា​រ​គួ​រសម​​ ​និ​ងពិភាក្សាកា​រ​ងា​​រ ​នៅ​វិ​មា​ន​ស​​ន្តិ​ភា​ព​។

ក្នុងជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី​ សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក​ នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។

 

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រួមទាំងក្នុងវិស័យការពារជាតិ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំ សមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សមយុទ្ធ និងការបណ្ដុះបណ្ដាល មិនត្រឹមតែពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងជាស្ពានកសាងមិត្តភាពជិតស្និទរវាងកងទ័ពនៃប្រទេសទាំងពីរ។​ ក្នុងឱកាសនោះដែរ សម្តេចធិបតីបានថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កន្លងមក និង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំង បន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ។


មុននឹងបញ្ចប់, សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអនុរដ្ឋមន្ត្រី​ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសរំលេចអំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ប្រភពផេកសម្តេចធិបតី




Previous Post Next Post