ខេត្តតាកែវ ៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង៦នឹង៥៥នាទីព្រកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះម៉ូតូជាច្រើនគ្រឿង បង្កដោយរថយន្ដសណ្ដោងធុនធំមួយគ្រឿងនៅលើបណ្ដោយផ្លូវជាតិលេខ២ ក្នុងស្រុកសំរោង ខេត្តតាកែវ បណ្ដាលឲ្យមានអ្នករងរបួសច្រើននាក់។ ទោះបីយ៉ាងណា អាជ្ញាធរមូលដ្ឋាន នៅមិនទាន់បញ្ជាក់ពីមូលហេតុ និងតួលេខជនរងគ្រោះនៅឡើយទេ។
តាមព័ត៌មានបឋម បានឱ្យដឹងថា ហេតុការណ៍នេះបានបណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន ៣នាក់ (ប្រុស) និងមានអ្នករងរបួសមធ្យមចំនួន ១នាក់ (ប្រុស) ដែលត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបាទី៕



