ជនស​​ង្ស័​យ​១​១​នា​ក់​ ​ពា​ក់​ព័​ន្ធ​ប​ទ​​ល្មើ​ស​០​៣​ក​រ​ណី​ផ្សេ​ង​គ្នា​ ​​ត្រូ​វ​បា​ន​អា​វុ​​ធ​ហ​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ប​ញ្ជូ​ន​ទៅ​​តុ​លា​កា​រ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ជនស​​ង្ស័​យ​១​១​នា​ក់​ ​ពា​ក់​ព័​ន្ធ​ប​ទ​​ល្មើ​ស​០​៣​ក​រ​ណី​ផ្សេ​ង​គ្នា​ ​​ត្រូ​វ​បា​ន​អា​វុ​​ធ​ហ​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ប​ញ្ជូ​ន​ទៅ​​តុ​លា​កា​រ


 រា​ជធា​​នី​ភ្នំ​ពេ​ញ​ ​៖ នៅ​​ព្រឹ​កថ្ងៃ​ទី​​១​០​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៦​ ​ក​ម្លាំ​​ងកា​​រិ​យា​ល័​យ​ជំ​នា​ញ​ ​ក​ង​​រា​ជ​អា​វុ​ធ​ហ​​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​បា​ន​ប​ញ្ជូ​ន​​ជ​ន​ស​ង្ស័​យ​ចំ​នួ​ន​ ​១​១​នា​​ក់​ ​ទៅ​សា​លា​ដំ​បូ​ង​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ដើ​​ម្បី​ផ្ត​ន្ទា​ទោ​ស​តា​ម​នី​​តិ​វិ​ធី​ច្បា​ប់​ ​ពាក់​ព័ន្ធ៣​ក​រ​ណី​ផ្សេ​ង​គ្នា​ ​ប​ន្ទា​ប់​​ពី​ត្រូ​វ​បា​ន​ឃា​ត់​​ខ្លួ​ន​បា​ន​ជា​ប​ន្ត​ប​ន្ទា​​ប់​ ​ក្នុ​ង​នោះ​រួ​ម​មា​ន ៖​ 

-ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ថន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ, ២-ឈ្មោះ ដូង សុផល ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដែកសសៃវាយទៅលើជនរងគ្រោះបណ្តាលអោយរបួសធ្ងន់) កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្បែរការដ្ឋានបុរីជីបម៉ុងហ្គ្រែនលែនម៉ាក២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


-ជនសង្ស័យឈ្មោះ ជា ខាវ ហៅញ៉ាញ់ អាយុ២០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ១១០៩ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ផ្លាកលេខតាកែវ 1K-2759 ពណ៌ស បានប្រគល់ជូនម្ចាស់វិញ។


-ជនសង្ស័យជាក្មេងទំនើងចំនួន ០៨នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ក្មេងទំនើងវាយតប់គ្នាទៅវិញទៅមក) និងធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅចំណុច ក្លឹប Roller មានទីតាំងស្ថិតនៅ ភូមិ១១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ក្មេងទំនើងទាំង០៨នាក់ រួមមាន៖ ១-ឈ្មោះ ផាន់ លីគីមហូរ ភេទប្រុស អាយុ១៦ឆ្នាំ, ២-ឈ្មោះ ហេង ហ៊ុយទ្រី ភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ រុន ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ, ៥-ឈ្មោះ ច្រក់ ប្រេប ភេទប្រុស អាយុ១៥ឆ្នាំ, ៦-ឈ្មោះ យី ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ, ៧-ឈ្មោះ សោ វ៉ាន់ឌីឡែន ភេទប្រុស អាយុ១៧ឆ្នាំ, ៨-ឈ្មោះ យ៉េន ជើងសាន ភេទប្រុស អាយុ២០ឆ្នាំ៕








Previous Post Next Post