ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីបានទទួលព័ត៌មានពីពលរដ្ឋនៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានកន្លែងជល់មាន់ដាក់លុយ លោកវរសេនីយ៍ត្រី ស៊ី ឌី អធិការក្រុងសិរីសោភ័ណ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង១៣:៤២នាទី បានចាត់កម្លាំងជំនាញព្រហ្មទណ្ឌក្រុង សហការជាមួយ ប៉ុស្តិនគរបាលទឹកថ្លា ចុះដល់ទីតាំងខាងលើ ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ វ៉ន សារ៉ាវុធ ភេទប្រុស អាយុ៥៣ឆ្នាំ និងបានដកហូតសំភារ:វត្ថុតាង និងមធ្យោបាយរួមមាន ៖
សង្វៀន ០១ ,កំរាល ០២,មាន់ជល់ ០៣ក្បាល,ស៊ុមមាន់ ០២,ចង្ក្រានហ្គាស់ ០១ ,កំសៀវដាំទឹក ០១,កៅអីឈើ ០២ និង ម៉ូតូចំនួន ០៧គ្រឿង។
ចំណែកអ្នកលេងភ្នាល់ បានរត់គេចបាតជើងសព្រាតអស់ បន្សល់មធ្យោបាយម៉ូតូ ចំនួន៧គ្រឿង បានដឹកយកមករក្សាទុកនៅអធិការដ្ឋានក្រុង រងចាំម្ចាស់ចូលខ្លួនដោះស្រាយ៕



