អ្នកនាំពា​ក្យ​​ក្រ​សួ​ង​ព័​ត៌​មា​ន​ ៖​​ ​កិ​ច្ច​ស​ហ​កា​​រ​ ​រ​វា​ង​ម​ន្ទី​រ​ព័​ត៌​មា​ន​ ​និ​​ង​អ្ន​ក​សា​រ​​​ព័ត៌​មា​ន​ ​គឺ​​ជា​ខែ​ល​ទ​ប់​ស្កាត់​ កា​រ​បំ​ពា​ន​ក្រ​ម​សី​ល​ធ​ម៌​​ ​និ​ង​ប៉ះ​ពា​ល់​ស​​ន្តិ​សុ​ខ​ជា​តិ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អ្នកនាំពា​ក្យ​​ក្រ​សួ​ង​ព័​ត៌​មា​ន​ ៖​​ ​កិ​ច្ច​ស​ហ​កា​​រ​ ​រ​វា​ង​ម​ន្ទី​រ​ព័​ត៌​មា​ន​ ​និ​​ង​អ្ន​ក​សា​រ​​​ព័ត៌​មា​ន​ ​គឺ​​ជា​ខែ​ល​ទ​ប់​ស្កាត់​ កា​រ​បំ​ពា​ន​ក្រ​ម​សី​ល​ធ​ម៌​​ ​និ​ង​ប៉ះ​ពា​ល់​ស​​ន្តិ​សុ​ខ​ជា​តិ​

 


​ប​ន្ទា​យ​មា​ន​ជ័​យ ​៖​ ​ឯ​ក​ឧ​ត្ត​ម​​ ​ទេ​ព​ ​អ​ស្នា​រិ​ទ្ធ​​ ​អ្ន​ក​នាំ​ពា​ក្យ​ក្រ​​សួ​ង​ព័​ត៌​មា​ន​ ​បា​ន​​ជំ​រុ​ញ​ឱ្យ​ម​ន្ទី​រ​​ព័​ត៌​មា​ន​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ពង្រឹ​ង​កិ​ច្ច​​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​​ ​និ​ង​ក​សា​ង​ទំ​នាក់​​ទំ​ន​ង​ល្អ​ជា​មួ​យ​​អ្ន​ក​សា​រ​ព័​​ត៌​មា​ន​ក្នុ​ង​មូ​ល​ដ្ឋា​ន​ ​​ដើ​ម្បី​ក្លា​យ​ជា​ប​ង្អែ​ក​ដ៏​រឹ​ង​មាំ​ក្នុ​​ង​កា​រ​ផ្ត​ល់​ព័​ត៌​មា​ន​​ពិ​ត​ ​និ​ង​​ប្រ​ក​ប​ដោ​យ​​ទំ​នុ​ក​ចិ​ត្ត​ ​ជា​​ពិ​សេ​ស​ពា​ក់​ព័​ន្ធ​នឹ​ង​ប្រ​ធា​ន​​ប​ទ​កិ​ច្ច​កា​រ​យោ​ធា​ ​និ​​ង​កា​រ​កា​រ​ពា​រ​បូ​រ​​ណ​ភា​ព​ទឹ​ក​ដី​ក​ម្ពុ​ជា​។​

ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»ដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនារសៀលថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការស្វែងយល់ពីតម្រូវការ ដើម្បីកិច្ចសហការ រវាងមន្ត្រីនៃមន្ទីរព័ត៌មាន ជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋានខ្លួន ឬអ្នកសារព័ត៌មានឆ្លងកាត់មកពីខេត្តផ្សេងទូទាំងប្រទេសគឺជារឿងសំខាន់ សម្រាប់ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដោយគុណភាពវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធកិច្ចការសន្តិសុខជាតិ។


ឯកឧត្តមបានលើកឡើងថា កិច្ចសហការនេះគួរធ្វើឡើងជាប្រចាំ និងតាមគ្រប់លទ្ធភាព ដើម្បីគាំទ្រដល់តម្រូវការសារព័ត៌មាន ក៏ដូចជាផ្តល់ជាគន្លឹះជួយសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មានអាចចុះយកព័ត៌មាន និងសម្ភាសមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរ អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ ជាមួយគ្នានោះ ការផ្តល់ព័ត៌មានទាន់ពេល និងគ្រប់ជ្រុងជ្រោយ នឹងជួយអ្នកសារព័ត៌មានពីការផ្សាយខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្ម ឬបញ្ហាផ្លូវច្បាប់។


ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសម្របសម្រួលជាមួយមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ដើម្បីបង្កើតទំនាក់ទំនងល្អ និងវប្បធម៌សហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយភាពត្រឹមត្រូវ។ គោលដៅសំខាន់ គឺធានាឱ្យបាននូវការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ មិនប៉ះពាល់ដល់សន្តិសុខជាតិ និងកិត្តិយសបុគ្គល តាមរយៈការរួមគ្នាគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានម៉ឺងម៉ាត់។


ឯកឧត្តមទេព អស្នារិទ្ធបានថ្លែងបញ្ជាក់ដូច្នេះថា «ជាមេរៀនកន្លងមក ក្នុងអំឡុងពេលមានការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូចបានវង្វេងសមរភូមិ ដោយផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។ ការផ្សព្វផ្សាយដោយខ្វះការប្រុងប្រយ័ត្នបែបនេះ វាបានក្លាយជាបន្ទុក និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅវិញ។ ហេតុដូច្នេះ ការរួមគ្នាក្នុងក្របខណ្ឌកិច្ចសហការ និងការសម្របសម្រួលដល់ការអនុវត្តការងារសារព័ត៌មាន មិនត្រឹមតែជាកិច្ចការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាព និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតព្វកិច្ចដ៏ចម្បង សម្រាប់បុព្វហេតុរួមនៃជាតិមាតុភូមិរបស់យើង។»


លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានមកពីគ្រប់ទិសទី ដែលមានបំណងចុះយកព័ត៌មានក្នុងខេត្តបន្ទាយមានជ័យ ដោយលោកសន្យាថានឹងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ៕









Previous Post Next Post