ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេច តេជោធិបតី រួមនិងរដ្ឋបាលខេត្តព្រៃវែង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់លោកយាយ សុខ យឿន អាយុ៧៤ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលលោកយាយមានជំងឺដុំពកកធ្ងន់ធ្ងរនិងមានជីវភាពខ្វះខាតដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។
ក្រោយព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ លោកយាយបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕ប្រភពហ្វាសប៊ុកសម្តេចតេជោ



