កងរាជអា​វុ​ធ​ហ​ត្ថខេ​ត្ត​កំ​ព​​ង់​ឆ្នាំ​ង ឃា​ត់​ខ្លួ​ន​ជ​ន​ស​ង្ស័​​យ​ ​៨​នា​ក់​ ពាក់ព័ន្ធក​រ​ណី​រ​ក្សា​​ទុ​ក​ ​ជួ​ញ​ដូ​រ​ ​និ​ង​ប្រើ​ប្រា​ស់​គ្រឿ​ង​ញៀ​ន​ខុ​ស​ច្បា​ប់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កងរាជអា​វុ​ធ​ហ​ត្ថខេ​ត្ត​កំ​ព​​ង់​ឆ្នាំ​ង ឃា​ត់​ខ្លួ​ន​ជ​ន​ស​ង្ស័​​យ​ ​៨​នា​ក់​ ពាក់ព័ន្ធក​រ​ណី​រ​ក្សា​​ទុ​ក​ ​ជួ​ញ​ដូ​រ​ ​និ​ង​ប្រើ​ប្រា​ស់​គ្រឿ​ង​ញៀ​ន​ខុ​ស​ច្បា​ប់​

 ​


ខេត្តកំពង់ឆ្នាំង ៖ ​អ​នុ​វ​ត្តតា​​ម​ប​ទ​ប​ញ្ជា​រ​ប​ស់​​លោក​ឧ​ត្ត​​ម​សេ​នី​យ៍​ត្រី​ ​សា​ន្ត​ ​ប៊ុ​ន​ថា​ន​​ ​មេ​ប​ញ្ជា​កា​រ​ក​ង​​រា​ជ​អា​វុ​ធ​ហ​ត្ថ​ខេ​ត្ត​កំ​ព​ង់​​ឆ្នាំ​ង​ និ​​ង​មា​ន​កា​រ​ស​​ម្រ​ប​ស​ម្រួ​ល​នី​​តិ​វិ​ធី​ពី​ ​ឯ​ក​ឧ​ត្ត​​ម​ ​ឯក​ ​ស៊ុ​ន​​រ​ស្មី ​ព្រះ​រា​ជ​អា​ជ្ញា​ ​​នៃ​អ​យ្យ​កា​រ​​អ​ម​សា​លា​ដំ​បូ​​ង​ខេ​ត្ត​ ​ក​​ម្លាំ​ង​ស​ម​ត្ថ​កិ​​ច្ច​បា​ន​បើ​ក​​ប្រ​តិ​ប​ត្តិ​កា​រ​​ប​ង្ក្រា​បក​រ​ណី​គ្រឿ​​ង​ញៀ​ន​ដ៏​ធំ​មួ​យ​​។

​​​​ប្រ​តិ​ប​ត្តិ​កា​រនេះ​បា​ន​ធ្វើឡើងនៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សរុបចំនួន ១០នាក់ (ប្រើប្រាស់រថយន្ត ០២គ្រឿង និងម៉ូតូ ០៤គ្រឿង) ដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ហាក់ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស។

​ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ក្នុងបទល្មើសជាក់ស្តែង រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបឹងធំ ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

​អត្តសញ្ញាណជនសង្ស័យទាំង ០៨នាក់ រួមមាន៖

​១. ឈ្មោះ រ៉ន ចាន់ណា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

២. ឈ្មោះ ម៉ា សារី ភេទប្រុស អាយុ ៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

៣. ឈ្មោះ សឿន គឹមលៀង ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

4. ឈ្មោះ សៅ ធីម ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៥. ឈ្មោះ កែវ ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

៦. ឈ្មោះ ជា ចាន់ដេត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

៧. ឈ្មោះ លឹម ស្រីពេជ្រ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៨. ឈ្មោះ រ៉ន សុខឡេង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

​វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖

​ថ្នាំញៀនម្សៅក្រាមពណ៌ស ចំនួន ១០កញ្ចប់ (កញ្ចប់តូច ០៩ និងកញ្ចប់ធំ ០១) ទម្ងន់ ៧.៣៦ក្រាម (គិតទាំងថង់វេចខ្ចប់)

​ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០២គ្រឿង

​ទូរស័ព្ទដៃ ចំនួន ១២គ្រឿង

​ម៉ូតូ ចំនួន ០៣គ្រឿង (ម៉ាក ហុងដា C125 ពណ៌ខ្មៅ ០២គ្រឿង និងម៉ាក ស្កុបពី ពណ៌ស ០១គ្រឿង)

​អាវុធកែច្នៃ ចំនួន ០១ដើម, កាំបិត ០៣ដើម និងពូថៅ ០១ដើម

​ប្រដាប់ជក់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត

​បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការបន្តតាមនីតិវិធីច្បាប់៕










Previous Post Next Post