​ប​ង្ក្រា​​ប​​ប​​​​ទ​​​ល្មើ​​​ស​​​ជ​ល​ផ​ល​ដូ​​​​​ច​​​ភ្លៀ​​​ង​​​រ​​​លឹ​​​​​​ម​ ក​ម្លាំង​​ជំ​នា​ញ​ច​ម្រុះ​ជ​ល​ផ​ល​ ​នៅ​តែ​​ប​ន្ត​ចុះ​ប​ង្ក្រាប ​ប​ទ​ល្មើ​ស​នេ​សាទ​ ​ក្នុ​​ង​បឹ​ង​ទ​ន្លេ​សា​ប​ យ៉ា​ង​ក្តៅ​គ​គុ​ក​នា​ដូ​វ​ត្រី​​ពង​កូ​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

​ប​ង្ក្រា​​ប​​ប​​​​ទ​​​ល្មើ​​​ស​​​ជ​ល​ផ​ល​ដូ​​​​​ច​​​ភ្លៀ​​​ង​​​រ​​​លឹ​​​​​​ម​ ក​ម្លាំង​​ជំ​នា​ញ​ច​ម្រុះ​ជ​ល​ផ​ល​ ​នៅ​តែ​​ប​ន្ត​ចុះ​ប​ង្ក្រាប ​ប​ទ​ល្មើ​ស​នេ​សាទ​ ​ក្នុ​​ង​បឹ​ង​ទ​ន្លេ​សា​ប​ យ៉ា​ង​ក្តៅ​គ​គុ​ក​នា​ដូ​វ​ត្រី​​ពង​កូ​ន​

 


ខេត្តកំ​ព​ង់​ធំ​ ៖ បើ​ទោះ​បី​ជា​អា​ជ្ញា​ធ​​រ ​និ​​ង​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ​បា​ន​យា​ម​ល្បា​ត​ ​​និង​​ចុះ​ប​ង្ក្រា​ប​ប​ទ​ល្មើ​ស​ដូ​​ច​ភ្លៀ​ង​រ​លឹ​​ម​យ៉ា​ង​ណា​ក៏​ដោ​យ​​ ​ក៏​ស​ក​ម្ម​ភា​ព​លួ​ច​​លា​ក់​នេ​សា​ទ​ខុ​ស​ច្បា​ប់​​ហា​ក់​មិ​ន​ទា​ន់​​មា​ន​កា​រ​ថ​យ​ចុះ​​ឡើ​យ​។​ ​ជា​ក់​ស្តែ​ង​​ ​ក្នុ​ង​រ​យៈ​ពេ​ល​ប៉ុ​ន្មា​ន​ថ្ងៃ​​នេះ​ ​ក​ម្លាំ​ង​ជំ​នា​ញ​​ច​ម្រុះ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​​ធំ​ ​បា​ន​ប​ន្ត​យុ​ទ្ធ​នា​កា​​រ​ចុះ​ទ​ប់​ស្កា​ត់​​ ​និ​ង​ប​ង្ក្រា​ប​ប​ទ​ល្មើ​​ស​ជ​ល​ផ​លក្នុ​ង​ភូ​​មិ​សា​ស្ត្រ​បឹ​ង​ទ​ន្លេ​សា​ប​ជា​ប​ន្ត​ប​ន្ទា​ប់​ ​​ដើ​ម្បី​កា​រ​ពា​រ​ធ​ន​ធា​​ន​ម​ច្ឆ​ជា​តិ​ក្នុ​ង​រ​ដូ​វ​បិ​ទ​នេ​​សា​ទ​ ​(​រ​​ដូ​វត្រី​ព​​ង​កូ​ន​)​។​


​យោងតាមរបាយការណ៍ពីមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមន្ត្រីជាប់កិច្ចសន្យា សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ B06 ចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងសកម្ម នៅចំណុចព្រែកឆ្កោក ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដោយឡែក នៅក្នុងភូមិសាស្ត្រស្រុកស្ទោង លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ក៏បានដឹកនាំមន្រ្តីជំនាញ សហការជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទយ៉ាងក្តៅគគុក ចាប់ពីចំណុចព្រែកពាមឆេះកែវ ដល់ពេជ្រចក្រី ក្នុងឃុំពាមបាង ស្រុកស្ទោង ផងដែរ។

ជាលទ្ធផល នៅក្នុងកិច្ចប្រតិបត្តិការជុំវិញតំបន់បឹងទន្លេសាបនេះ កម្លាំងជំនាញចម្រុះសម្រេចបានលទ្ធផលចំនួន ១ករណីធំ ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖

​របាំងព្រួលកាត់ព្រែក៖ ចំនួន ១៧របាំង (ប្រវែងសរុប ៥២០ម៉ែត្រ)

​ឡុកស្បៃមុង៖ ចំនួន ១៣គ្រឿង

​លូ ឬលបស្បៃមុង៖ ចំនួន ១៦មាត់

​បង្គោលឈើ៖ ចំនួន ១០០ដើម

ជុំវិញចំណាត់ការនេះ ប្រជាពលរដ្ឋ និងមហាជនបានសម្តែងការគាំទ្រចំពោះចំណាត់ការក្តៅរបស់សមត្ថកិច្ច ៕










Previous Post Next Post