កម្លាំងច​ម្រុះ ប​ន្ត​​​​​​ចុះ​​ទ​​ប់​ស្កា​​​​ត់​ និ​ង​ប​ង្រ្កា​ប​ ​ប​ទ​ល្មើ​ស​នេ​សា​ទ ក្នុ​ង​​រ​ដូ​វ​ត្រី​ព​ង​​កូ​ន ដូចភ្លៀ​ង​រ​​លឺ​ម​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងច​ម្រុះ ប​ន្ត​​​​​​ចុះ​​ទ​​ប់​ស្កា​​​​ត់​ និ​ង​ប​ង្រ្កា​ប​ ​ប​ទ​ល្មើ​ស​នេ​សា​ទ ក្នុ​ង​​រ​ដូ​វ​ត្រី​ព​ង​​កូ​ន ដូចភ្លៀ​ង​រ​​លឺ​ម​


 ខេត្តកំពង់ធំ ៖ ក​ម្លាំ​ង​ជំ​នា​ញ​ច​​ម្រុះ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​ ​នៅ​តែ​ប​ន្ត​យុទ្ធ​នា​កា​រ​​ចុះ​ទ​ប់ស្កា​​ត់​ ​និ​ង​ប​ង្ក្រា​ប​ប​ទល្មើ​ស​នេ​សា​ទ​នៅ​លើផ្ទៃ​បឹង​ទ​ន្លេ​សា​ប​យ៉ា​ង​​ស​ក​ម្មដូចភ្លៀងរលឺមក្នុ​ង​រ​ដូ​វបិ​ទ​នេ​​សា​ទ​ ​(​រ​ដូ​វ​ត្រី​ព​ងកូ​ន)។ 

​យុទ្ធនាការបង្ក្រាបនៅតែបន្តធ្វើឡើង ដោយគិតត្រឹមថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងចម្រុះបានចេញប្រតិបត្តិការទប់ស្កាត់ចំនួន ២គោលដៅធំៗ រួមមាន៖

​គោលដៅទី១៖ នៅចំណុចមុខបាទាល់ ឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយកម្លាំងកងអាវុធហត្ថខេត្ត (ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង) និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤)។

​គោលដៅទី២៖ នៅចំណុចពូនភ្នំ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ប៉ែន សាវ៉េង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ដោយបានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយកម្លាំងតំបន់សឹករងកំពង់ធំ។

​ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញចម្រុះសម្រេចបាន ១ករណីធំ ដោយបានធ្វើការរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖

​របាំងសាច់ស្បៃមុង៖ ចំនួន ១២របាំង ប្រវែង ៩០០ម៉ែត្រ

​លប/លូ៖ ចំនួន ២២មាត់

​ឡុក៖ ចំនួន ១៨គ្រឿង

​បង្គោលឈើ៖ ចំនួន ៦៥០ដើម

​ត្រីចម្រុះ៖ ទម្ងន់ ១៥គីឡូក្រាម ត្រូវបានចាក់ប្រលែងចូលទៅក្នុងទន្លេវិញ៕








Previous Post Next Post