ផ្ទះទេ​វ​តា​ទី​​៣៣​៦ ​មួ​យ​​ខ្ន​ង​ទៀ​ត ដោ​​យ​មា​ន​ភ្ជា​ប់​ប្រ​ព័​ន្ធ​ភ្លើ​ង​​សូ​ឡា​ ​ជា​អំ​ណោ​យ​​ដ៏​ថ្លៃ​ថ្លា​រប​ស់​ ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​និ​ង​​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​​ ​ប៊ុ​ន​ ​រ៉ា​នី​ ​​ហ៊ុ​ន​សែ​ន​​, ​​ស​ម្ដេ​ច​ធិ​ប​តី ​​ហ៊ុន​​ ​ម៉ា​ណែ​ត និ​ង​លោ​កជំ​ទា​វ​​បណ្ឌិ​​ត​ ពេ​ជ​ ​ច​ន្ទ​​មុ​ន្នី ​ហ៊ុ​នម៉ា​ណែត​ ​ត្រូ​វ​បា​ន​លោ​កជំ​ទា​វ​ ​ហ៊ុ​ន​ ​​ម៉ាណា​ ប្​រ​គ​ល់​​ជូន​ប្រ​ជា​ព​ល​រ​ដ្ឋ​ជួ​ប​កា​រ​លំ​​បា​ក​ ​នៅខេ​ត្ត​តា​កែវ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ផ្ទះទេ​វ​តា​ទី​​៣៣​៦ ​មួ​យ​​ខ្ន​ង​ទៀ​ត ដោ​​យ​មា​ន​ភ្ជា​ប់​ប្រ​ព័​ន្ធ​ភ្លើ​ង​​សូ​ឡា​ ​ជា​អំ​ណោ​យ​​ដ៏​ថ្លៃ​ថ្លា​រប​ស់​ ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​និ​ង​​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​​ ​ប៊ុ​ន​ ​រ៉ា​នី​ ​​ហ៊ុ​ន​សែ​ន​​, ​​ស​ម្ដេ​ច​ធិ​ប​តី ​​ហ៊ុន​​ ​ម៉ា​ណែ​ត និ​ង​លោ​កជំ​ទា​វ​​បណ្ឌិ​​ត​ ពេ​ជ​ ​ច​ន្ទ​​មុ​ន្នី ​ហ៊ុ​នម៉ា​ណែត​ ​ត្រូ​វ​បា​ន​លោ​កជំ​ទា​វ​ ​ហ៊ុ​ន​ ​​ម៉ាណា​ ប្​រ​គ​ល់​​ជូន​ប្រ​ជា​ព​ល​រ​ដ្ឋ​ជួ​ប​កា​រ​លំ​​បា​ក​ ​នៅខេ​ត្ត​តា​កែវ​


 នៅ​ព្រឹ​ក​ថ្ងៃ​ច​​ន្ទ​ ​ទី​១​៣​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​​២​៦​ ​លោ​កជំ​ទា​វ​​ ​ហ៊ុ​ន​ ​ម៉ា​ណា​​ ​អ​គ្គ​នា​យិកា​​ ​វិ​ទ្យុ-​ទូរ​ទ​ស្ស​​ន៍​បា​យ័ន​ ​បា​ន​អញ្ជើ​ញ​ប្រ​គ​ល់​អំ​ណោ​យផ្ទះ​ទេ​​វតា​​១​ខ្ន​ង​ទៀត​ ​ជូ​​ន​

​លោ​ក​ ជឹម​ ​​សុជា​តិ អាយុ​៣​៦​​ឆ្នាំ​ ​រ​ស់​នៅ​ភូ​មិ​ព្រៃ​​ក្តួច​ ​ឃុំ​ត្រពាំ​ង​​ក្រ​ញូ​ង​ ​ស្រុ​ក​ត្រាំ​ក​​ក់​ ​ខេ​ត្ត​តា​កែ​វ​។​ ​​លោ​ក​ជា​បុ​រ​ស​ពោះ​ម៉ា​​យ​ដោ​យ​ប្រ​ព​ន្ធ​បា​ន​ស្លា​​ប់​ដោ​យសា​រ​គ្រោះ​​ថ្នា​ក់​ច​រា​ច​​រ​ណ៍​កា​ល​ពី​ឆ្នាំ​មុ​​ន​ ​ដោ​យប​ន្ស​ល់​ទុ​ក​​នូ​វ​កូ​ន​កំ​​ព្រាតូ​ច​ៗ​ចំ​នួ​​ន​៦​នា​ក់ ​​(ប្​រុ​ស​២​,​​ ​ស្រី​៤​, កូ​ន​ច្ប​ង​បានបួ​ស​ជាព្រះ​ស​ង្ឃ)​​។​ 

សូមរម្លឹកថា កាលពីឆ្នាំមុន ប្តីប្រពន្ធពីរនាក់បានជិះម៉ូតូដឹកគ្នាទៅស៊ីឈ្នួលបេះផ្លែស្វាយឱ្យគេ បានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ដោយបុកគោហើយដួលម៉ូតូ ស្របពេលដែលមានទ្បានមួយគ្រឿងបើកបរតាមបណ្តោយផ្លូវ ដូចគ្នាក៏បានកិនស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗ។ ចំណែកបុរសជាប្តីបានបាក់ឆ្អឹងស្មា តែបានរួចផុតពីសេចក្តីស្លាប់។ សព្វថ្ងៃគាត់មិនមានផ្ទះនៅទេ ផ្ទះដែលរស់នៅសព្វថ្ងៃជាផ្ទះរបស់បងប្អូនឱ្យនៅបណ្ដោះអាសន្ន និងគ្មានទ្រព្យសម្បត្តិអ្វីជាទីពឹងនោះឡើយ។ 


ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះលោកយាយលោកតាដែលបានចូលរួមទាំងអស់នៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងតែគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់ម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស,  ពូក១, ប្រេងកូឡា១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែកឆា១, វែកបាយ១, វែកសម្ល១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូ,ថ្នាំនិងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ១លានរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ និងចែករទេះរុញសម្រាប់ពលរដ្ឋពិការម្នាក់ផងដែរ៕ប្រភពផេកសម្តេចតេជោ















Previous Post Next Post