ខេត្តបន្ទាយមានជ័យ : នារសៀលថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ និងអង្គភាពភូមិតារាងបាល់ ភូមិភ្នំកន្ទួត បានចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃការខូចខាតប៉ើងដំបូលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ សរុបចំនួន០៨ខ្នងក្នុងនោះរួមមាន៖
– ភូមិភ្នំកន្ទួត ប៉ើងរបើកដំបូលស័ង្កសីចំនួន០៥ខ្នងផ្ទះ និងប៉ើងរបើកដំបូលក្បឿងចំនួន០១ខ្នងផ្ទះ
-ភូមិតារាងបាល់ ប៉ើងរបើកដំបូលស័ង្កសីចំនួន០១ខ្នងផ្ទះ
-ភូមិកំពង់ស្វាយប៉ើងរបើកដំបូលស័ង្កសីចំនួន០១ខ្នងផ្ទះ
ក្នុងឱកាសនោះ លោកអភិបាលក្រុងបាបានណែនាំឱ្យរដ្ឋបាលសង្កាត់និងភូមិ ធ្វើការ សិក្សាលម្អិតដើម្បីវាយតម្លៃផល ប៉ះពាល់ និងស្វែងរកវិធីជួយសម្របសម្រួលសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕




