សាងសង់រួចរាល់ផ្ទះ ៣៥ ខ្នងបន្ថែមទៀត ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែកជូនអតីតយុទ្ធជន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សាងសង់រួចរាល់ផ្ទះ ៣៥ ខ្នងបន្ថែមទៀត ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចែកជូនអតីតយុទ្ធជន

 


ខេត្តកំពង់ធំ ៖ នៅព្រឹ​ក​ថ្ងៃ​​ទី ​០​៨​ ​​ខែ​ក​ក្ក​ដា ​​ឆ្នាំ​ ​២​០​២​៦​ ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​​ ​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​​តំ​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​​រ​ង​កំ​ព​ង់​ធំ​ ​​និ​ង​ជា​អ​នុ​ប្រ​ធា​ន​ប្រ​ចាំ​កា​​រ​ស​មា​គ​ម​អ​តី​ត​យុ​ទ្ធ​​ជ​ន​ក​ម្ពុ​ជា​ខេ​ត្ត​ ​តំ​​ណា​ង​ឯ​ក​ឧ​ត្ត​ម​ ​នួ​​ន​ ​ផា​រ័​ត្ន​ ​​អ​ភិ​បា​ល​ខេ​ត្ត​ ​និ​ង​ជា​ប្រ​ធា​ន​​ស​មា​គ​ម​អ​តី​ត​​យុ​ទ្ធ​ជ​ន​ ​និ​ង​និ​វ​ត្ត​ជ​​ន​ក​ម្ពុ​ជា​ ​ខេ​ត្ត​កំ​​ព​ង់​ធំ​ ​អ​ម​ដំ​ណើ​​រ​ដោ​យ​លោ​ក​ ​ជុំ​ ​​វី​រៈ​ ​អ​ភិ​បា​ល​រ​​ង​ស្រុ​ក​ស​ន្ទុ​ក​ ​បា​ន​ដឹ​​ក​នាំ​ស​ហ​កា​រី​ចុះ​​ត្រួ​ត​ពិ​និ​ត្យ​ផ្ទះ​ចំ​នួ​ន​ ​​៣​៥​ខ្ន​ង​ថ្មី​​ប​ន្ថែ​ម​ទៀ​ត​ ​នៅ​ក្នុ​ង​ម​ណ្ឌ​ល​​អ​ភិ​វ​ឌ្ឍ​ន៍​អ​តី​ត​យុ​​ទ្ធ​ជ​ន​ ​ម​រ​ត​​ក​តេ​ជោ​ធិ​ប​​តី​ថ្លុ​ក​ព្រី​ង​ ​ស្ថិ​ត​ក្នុ​​ង​ឃុំ​ក្រ​យា​ ​ស្រុ​ក​ស​ន្ទុ​​ក​ ​ខេ​ត្ត​កំ​ព​ង់​​ធំ​។​

​ផ្ទះទាំង ៣៥ ខ្នងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីសាងសង់ជូនបងប្អូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ ឬរស់នៅលើដីសាធារណៈ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

​លទ្ធផលនៃការកសាងផ្ទះជូនអតីតយុទ្ធជន

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងមកនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងនេះ ធ្លាប់បានសាងសង់ផ្ទះ និងផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជនបានចំនួន ២០៦ គ្រួសាររួចមកហើយ។ នេះជាការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

​សរុបមកដល់ពេលនេះ ផ្ទះចំនួន ២៤១ ខ្នង ហើយ ត្រូវបានសាងសង់រួចរាល់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មួយនេះ។

​ការត្រៀ​ម​ប្រ​គ​​ល់​ផ្ទះ​ដោ​យ​ត​ម្លា​ភា​ព​​ លោ​​​ក​មេ​ប​​ញ្ជា​កា​រ​បា​ន​ប​ន្ថែ​ម​​ទៀ​ត​ថា​ ​ចំ​ពោះ​ផ្ទះ​ថ្មី​​ចំ​នួ​ន​ ​៣​៥​ខ្ន​ង​ដែ​​ល​ទើ​ប​សា​ង​ស​ង់​រួ​ច​រា​​ល់​នេះ​ ​នឹ​ង​ត្រូ​វ​រៀ​​ប​ចំ​ពិ​ធី​ចា​​ប់​ឆ្នោ​ត​ប្រ​គ​ល់​ជូ​ន​ប​​ង​ប្អូ​ន​អ​តី​ត​យុ​ទ្ធ​ជ​ន​នៅ​ពេ​​ល​ខា​ង​មុ​ខ​។​ ​ប​​ច្ចុ​ប្ប​ន្ន​ ​គ​ណៈ​ក​ម្មា​ធិ​កា​រ​​ស​មា​គ​ម​អ​​តីត​​យុ​ទ្ធ​ជ​ន​ ​និ​ង​និ​​វ​ត្ត​ជ​ន​ក​ម្ពុ​ជា​ ​ខេ​ត្ត​​កំ​ព​ង់​ធំ​ ​កំ​ពុ​​ង​ចុះ​ធ្វើ​អ​ធិ​កា​រ​កិ​ច្ច​ ​​ពិ​និ​ត្យ​ស្រា​វ​ជ្រា​​វ​ចំ​ពោះ​គ្រួ​សា​រ​ដែ​​ល​បា​ន​ស្នើ​សុំ​ ​ដើ​​ម្ប​ធា​នា​ឱ្យ​បា​ន​នូ​វ​សុ​​ក្រឹ​ត​ភា​ព​ ​ត​ម្លា​ភា​​ព​ ​និ​ង​ដោះ​ស្រា​យ​បា​ន​ចំ​​គោ​ល​ដៅ​អ្ន​ក​ដែ​ល​​ខ្វះ​ខា​ត​ពិ​ត​ប្រា​ក​ដ​។​

​​ក្នុងនាមឯកឧត្តម នួន ផារ័ត្ន និងតំណាងឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយរាល់ការលំបាកជូនអតីតយុទ្ធជន និងបានគោរពជូនពរសម្តេច និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍៕










Previous Post Next Post