អាជ្ញាធរកម្ពុជា បញ្ជូនចេញជនជាតិថៃ៧៩នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អាជ្ញាធរកម្ពុជា បញ្ជូនចេញជនជាតិថៃ៧៩នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


 ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរកម្ពុជាបណ្តេញជនជាតិថៃ៧៩នាក់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី១០ ខែកក្តដា  ឆ្នាំ២០២៦ ខេត្តបន្ទាយមានជ័យ។ក្នុងនោះ មានពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬអនឡាញស្កេម( Online Scam) ។
ក្នុងឱកាសដែលបញ្ជូនជនជាតិថៃឃើញវត្តមានលោក ប៉ានខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អេង លីហួរ និងលោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមអាជ្ញាធរក្រុងនិងមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីស្ថាប័នពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឲ្យដឹងថា ៖ ជនជាតិថៃដែលត្រូវបញ្ជូនពេលនេះមានចំនួន៧៩នាក់/ ស្រី៣៤នាក់ដើម្បីប្រគល់ជូនអាជ្ញាធរថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលឈមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ។
ជនជាតិថៃចំនួន៧៩នាក់/ ៣៤នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធ: ១-បទល្មើសអនឡាញស្គេមចំនួន៤០នាក់ ។២-បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ចំនួន៣០នាក់ ។៣-អនុវត្តន៍ទោសបញ្ចប់ចំនួន៩នាក់ ។ក្នុងនោះមានត្រូវបានបិទទិដ្ឋាការរយៈពេល៥ឆ្នាំចំនួន៣៩នាក់ និងរយៈពេល៣ឆ្នាំចំនួន៤០នាក់ផងទៀត ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបន្តទៀតថា ៖ នៅពេលកម្ពុជាយុទ្ធនាការបោះសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនខ្លួនជនជាតិថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជិត៨០០នាក់ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬអនឡាញស្កេម( Online Scam) នៅកម្ពុជា៕








Previous Post Next Post