លោក​ជំ​​ទា​វ​ប​​ណ្ឌិ​ត​ ​ពេ​ជ​​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​​ម៉ា​ណែ​ត​ ​អ​​ញ្ជើ​ញ​សួ​រ​សុ​​ខ​ទុ​ក្ខ​បុ​​គ្គ​លិ​ក​ ​និ​​ង​អ្ន​ក​ជំ​ងឺ​នៅ​​ម​ន្ទី​រ​ពេ​ទ្យ​គ​ន្ធ​​បុ​ប្ផា​ ​ព្រ​ម​ទាំ​​ង​ទ​ទួ​ល​ថ​​វិ​កា​ប​រិ​ច្ចា​​គ​ ​១​លា​ន​​ដុ​ល្លា​រ​ពី​ក្រុ​ម​ហ៊ុ​​ន​ ​ជី​ប​ ​ម៉ុ​​ង​ ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោក​ជំ​​ទា​វ​ប​​ណ្ឌិ​ត​ ​ពេ​ជ​​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​​ម៉ា​ណែ​ត​ ​អ​​ញ្ជើ​ញ​សួ​រ​សុ​​ខ​ទុ​ក្ខ​បុ​​គ្គ​លិ​ក​ ​និ​​ង​អ្ន​ក​ជំ​ងឺ​នៅ​​ម​ន្ទី​រ​ពេ​ទ្យ​គ​ន្ធ​​បុ​ប្ផា​ ​ព្រ​ម​ទាំ​​ង​ទ​ទួ​ល​ថ​​វិ​កា​ប​រិ​ច្ចា​​គ​ ​១​លា​ន​​ដុ​ល្លា​រ​ពី​ក្រុ​ម​ហ៊ុ​​ន​ ​ជី​ប​ ​ម៉ុ​​ង​ ​

 


រាជធានី​ភ្នំ​​ពេញ ​៖​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​១​៣​​ ​ខែ​មិ​ថុ​នា​ ​​ឆ្នាំ​២​០​២​៦​ ​លោ​​ក​ជំ​ទា​វ​ប​ណ្ឌិ​ត​​ ​ពេ​ជ​ ​ច​ន្ទ​​មុ​ន្នី​ ​ហ៊ុ​ន​ម៉ា​​ណែ​ត​ ​ប្រ​ធា​ន​កិ​ត្តិយ​​ស​នៃ​មូ​ល​និ​ធិ​​គន្ធ​​បុ​ប្ផា​ក​ម្ពុ​ជា​ ​បា​​ន​អ​ញ្ជើ​ញ​ចុះ​សំ​ណេះ​សំ​ណា​ល​​ផ្ទា​ល់​ជា​មួ​យ​គ​ណៈ​​គ្រ​ប់​គ្រ​ង​ ​លោ​ក​​គ្រូ​ពេ​ទ្យ​-​អ្ន​ក​គ្រូ​ពេ​​ទ្យ​ ​និ​ង​បុ​គ្គ​លិ​​ក​នៃ​ម​ន្ទី​រ​ពេ​ទ្យ​គ​​ន្ធ​បុ​ប្ផា​ ​ក្នុ​ង​​ស្មា​រ​តី​លើ​ក​​ទឹ​ក​ចិ​ត្ត​ ​និ​ង​ព​ង្រឹ​​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​​ម​នុ​ស្ស​ធ​ម៌​។​


លោក​ជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​​ជ​ ​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​​ន​ម៉ា​ណែ​ត​ ​ប្រ​ធា​ន​កិ​ត្តិ​​យ​ស​នៃ​មូ​ល​និ​ធិ​គ​​ន្ធ​បុ​ប្ផា​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​សំ​ណេះ​សំ​​ណា​ល​ជា​មួ​យ​ ​គ​ណៈ​ប្រ​តិ​ភូ​មូ​ល​និ​ធិ​គ​ន្ធ​​បុ​ប្ផា​ស្វី​ស​ ​គ​ណៈ​គ្រ​ប់​គ្រ​ង​ ​លោ​ក​គ្រូ​ពេ​ទ្យ​​-​អ្ន​ក​គ្រូ​ពេ​ទ្យ​ ​បុ​គ្គ​លិ​ក​នៃ​ម​ន្ទី​រ​​ពេ​ទ្យ​គ​ន្ធ​បុ​ប្ផា​ ​និ​ង​សួ​រ​សុ​​ខ​ទុ​ក្ខ​អា​ណា​ព្យា​បា​ល​រួ​ម​ជា​​មួ​យ​កុ​មា​រ​ ​ព្រ​ម​ទាំ​ង​អ​ញ្ជើ​​ញ​ចូ​ល​រួ​ម​ពិ​ធី​​ប្រ​គ​ល់​-​ទ​ទួ​​ល​ថ​វិ​កា​ប​រិ​ច្ចា​គ​ពី​ក្រុ​​ម​ហ៊ុ​ន​ ​ជី​ប​ ​ម៉ុ​ង​ ​​។​

ថ្លែ​ងចា​​ប់​ផ្តើ​ម​ក្នុ​ង​ក​ម្ម​វិ​ធី​សំ​​ណេះ​សំ​ណា​ល​ ​លោ​ក​​ជំ​ទា​វ​ប​ណ្ឌិ​ត​ បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនគណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ អាណាព្យាបាលនិងកូនៗ រួមទាំងអង្គពិធីទាំងមូលដោយក្តីនឹករឭក។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ ជាពិសេស គ្រួសារដែលមានលទ្ធភាពខ្វះខាត។ កន្លែងនេះ គឺជាកន្លែងដែលផ្តល់សេវាពិនិត្យព្យាបាលដែលមានគុណភាព ដោយគ្មានការរើសអើង ស្មើភាពគ្នា និងជួយសង្គ្រោះអាយុជីវិតគ្រប់ៗគ្នា។


ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ក៏បានចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង ដោយក្រុមហ៊ុនបានបរិច្ចាគថវិកាចំនួន ១,០០០,០០០ (មួយលាន) ដុល្លារសហរដ្ឋអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជាសម្រាប់ទ្រទ្រង់បេសកកម្មព្យាបាលជំងឺរបស់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់។


ជាទីបញ្ចប់ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគទាំងថវិកា ទាំងកម្លាំងស្មារតី ហើយក៏សូមអំពាវនាវមហាជនបន្តចូលរួមបន្ថែមទៀត ដើម្បីផ្តល់នូវក្តីសង្ឃឹម និងជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនរូបបន្ថែមទៀត ដែលនឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិនាពេលអនាគត។


រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ (ប្រភពផេកសម្តេចធិបតី)















Previous Post Next Post