ករណីបង្ក្រាបគ្រឿងញៀន ក្នុងស្រុកស្នួល អាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនជាង ១៧០ក្រាម
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ករណីបង្ក្រាបគ្រឿងញៀន ក្នុងស្រុកស្នួល អាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនជាង ១៧០ក្រាម

 


ខេត្តក្រចេះ ៖ អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៩ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
​ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចគីឡូម៉ែត្រលេខ១២៨ (៩៩៩៩) ស្ថិតក្នុងភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ម៉ៅ គីមហ៊ួរ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ។
​អត្តសញ្ញាណជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន៖
​ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ថ្លឹង និងវេចខ្ចប់វត្ថុតាងយ៉ាងម៉ត់ចត់ ដោយទទួលបានលទ្ធផល រួមមាន៖
​ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ICE)៖ សរុបចំនួន ០៩កញ្ចប់ មានទម្ងន់សរុប ១៧៣,៧៥ ក្រាម។
​កញ្ចប់ទី១ (ទម្ងន់ ៩៨,០២ ក្រាម)៖ ជារបស់ជនសង្ស័យឈ្មោះ ហុង វិចិត្ត។
​០៨កញ្ចប់ទៀត (ទម្ងន់ ៧៥,៧៣ ក្រាម)៖ ជារបស់ជនសង្ស័យឈ្មោះ ប៉ាវ ជ្រឹង (ហៅ មា)។
​ តាមរយៈការធ្វើតេស្តទឹកនោម គឺបង្ហាញលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) លើជនសង្ស័យទាំង ២នាក់។
​បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


 

Previous Post Next Post