គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចចម្រុះ មន្ដ្រីជំនាញពាក់ព័ន្ធ និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបើកឃ្លុំឃ្លាំងទំនិញធំៗចំនួន ២ទីតាំង
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចចម្រុះ មន្ដ្រីជំនាញពាក់ព័ន្ធ និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបើកឃ្លុំឃ្លាំងទំនិញធំៗចំនួន ២ទីតាំង

 


រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចចម្រុះ មន្ដ្រីជំនាញពាក់ព័ន្ធ និងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបើកឃ្លុំឃ្លាំងទំនិញធំៗចំនួន ២ទីតាំង។
​ប្រតិបត្តិការនេះធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីពី លោកស្រី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
​ ឃ្លាំងទំនិញទាំង២ទីតាំងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃ្លុំបិទជាបណ្តោះអាសន្នកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ បន្ទាប់ពីមានការសង្ស័យថា មានការនាំចូល ស្តុកទុក ចរាចរ និងចែកចាយទំនិញមកពីប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
​បច្ចុប្បន្ន ចំពោះលទ្ធផលលម្អិតនៃការត្រួតពិនិត្យ និងចំណាត់ការបន្តលើឃ្លាំងទំនិញទាំងនេះ គឺស្ថិតក្រោមការអនុវត្តស្រាវជ្រាវ និងវាយតម្លៃដោយហ្មត់ចត់ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ រួមមាន៖
​មន្ដ្រីគយនិងរដ្ឋាករ
​មន្ដ្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)
​អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត៕








 

Previous Post Next Post