ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​​ ​រ​ថ​យ​ន្ត​ធុ​ន​ធំ​​ត​ទ្រុ​ង​ខុ​ស​ច្បា​ប់ ​៤​​គ្រឿ​ង​ ​ ប​ន្ទា​​ប់​ពី​១​គ្រឿ​​ង ​បា​ន​ប​ង្ក​គ្រោះ​ថ្នា​ក់​ច​រា​​ច​រណ៍ ​ដ​ល់​អ្ន​ក​ធ្វើ​ដំ​ណើ​រ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​​ ​រ​ថ​យ​ន្ត​ធុ​ន​ធំ​​ត​ទ្រុ​ង​ខុ​ស​ច្បា​ប់ ​៤​​គ្រឿ​ង​ ​ ប​ន្ទា​​ប់​ពី​១​គ្រឿ​​ង ​បា​ន​ប​ង្ក​គ្រោះ​ថ្នា​ក់​ច​រា​​ច​រណ៍ ​ដ​ល់​អ្ន​ក​ធ្វើ​ដំ​ណើ​រ​

 ​​​


ខេ​​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​៖​ កា​ល​ពី​ថ្ងៃ​ទី​៣​០​​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៦​​ ​នៅ​តា​ម​ប​ណ្តោ​យ​ផ្លូ​វ​ជា​​តិ​លេ​ខ​៥​ ​ក្នុ​ង​​ភូ​មិ​សា​ស្ត្រ​ស្រុ​ក​រ​លា​​ប្អៀ​រ​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​​ង ​​ក​​ម្លាំ​ង​ន​គ​រ​បា​ល​ច​រា​ច​រ​ណ៍​​ផ្លូ​វ​គោ​ក​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ស​ហ​កា​រ​ជា​មួ​យ​ក​ម្លាំ​ង​ន​គ​រ​បា​​ល​ច​រា​ច​រ​ណ៍​ស្រុ​ក​រ​លា​ប្អៀ​រ ​​និ​ង​ម​ន្ទី​រ​សា​ធា​រ​ណ​កា​រ​ ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​ខេ​ត្ត​ ​បា​ន​ចុះ​អ​នុ​វ​ត្ត​ច្បា​ប់​ ​និ​ង​ឃា​ត់​រ​ថ​​យ​ន្ត​ធុ​ន​ធំ​ចំ​នួ​ន​ ​៤​គ្រឿ​ង​ ​ដែ​ល​​ត​ទ្រុ​ង​ខុ​ស​ល​ក្ខ​ណៈ​ប​ច្ចេ​ក​​ទេ​ស​ ​ក្នុ​ង​នោះ​មា​ន​ ​១​គ្រឿ​ង​បា​ន​ប​ង្ក​គ្រោះ​ថ្នា​ក់​​ច​រា​ច​រ​ណ៍​ដ​ល់​អ្ន​ក​ធ្វើ​ដំ​ណើ​​រ​។


​សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមរថយន្តទាំង ៤គ្រឿងនោះ មាន ១គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារការចតនៅលើដងផ្លូវ ធ្វើឱ្យអ្នកជិះម៉ូតូបើកបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍នេះជាមុនសិន មុននឹងបន្តនីតិវិធីកាត់ទ្រុងបន្ថែម។

ពាក់ព័ន្ធនឹងវិធានការចំពោះរថយន្តតទ្រុងទាំងនេះ សមត្ថកិច្ចបានបញ្ជាក់ថា មិនមែនយកមកកាត់ភ្លាមៗនោះទេ ពោលគឺមានគណៈកម្មការដឹកនាំដោយអាជ្ញាធរខេត្ត និងមន្ទីរសាធារណការ ដើម្បីសុំគោលការណ៍ទៅឯកឧត្តមព្រះរាជអាជ្ញា ក្នុងការហៅម្ចាស់រថយន្ត ឬតំណាងក្រុមហ៊ុនមកវាស់វែង និងពិនិត្យជាក់ស្ដែងថាតើលើសកម្រិតណា និងត្រូវកាត់ចោលកម្រិតណា។

កន្លងមក សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយបានឃាត់ និងកាត់ទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេសជាបន្តបន្ទាប់ជាច្រើនគ្រឿងមកហើយ។ ក្រោយពេលកាត់ទ្រុងរួចរាល់ និងធ្វើកិច្ចសន្យាត្រឹមត្រូវ ទើបប្រគល់ជូនម្ចាស់យានយន្តយកទៅប្រើប្រាស់វិញ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ស្របតាមលក្ខណៈបច្ចេកទេស និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឱ្យបានត្រឹមត្រូវ និងសូមកុំកែច្នៃរថយន្តខុសច្បាប់តទៅទៀត។

​គួររំលឹកផងដែរថា ផ្អែកលើការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តទាំងឡាយណាដែលរកឃើញថាមានការកែច្នៃ តទ្រុង ឬដំឡើងប្រវែង-កម្ពស់ខុសពីសៀវភៅឆៀក នឹងត្រូវឃាត់ទុកដើម្បីបង្គាប់ឱ្យកាត់ទ្រុងតម្រូវតាមស្តង់ដារដើមវិញ។ ក្រៅពីការកាត់ទ្រុង ម្ចាស់យានយន្តក៏ត្រូវរងការផាកពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើសផងដែរ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

​ទោះជាយ៉ាងណាក៏ដោយ មហាជននៅតែលើកឡើងជាចម្ងល់ថា វិធានការបង្ក្រាបហាក់ដូចជា «ភ្លៀងរលឹម» គឺមានជាបន្តបន្ទាប់ ប៉ុន្តែអ្នកប្រព្រឹត្តនៅតែបន្តល្មើសច្បាប់ដដែល ដែលករណីនេះទាមទារឱ្យមានការរឹតបន្តឹងច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕




Previous Post Next Post