ភ្នាក់ងារជំនាញអាមេរិក ត្រូវស្នាក់នៅទឹកដីអ៊ីរ៉ង់មួយសប្តាហ៍កន្លះ បើចង់ដកយកសារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ភ្នាក់ងារជំនាញអាមេរិក ត្រូវស្នាក់នៅទឹកដីអ៊ីរ៉ង់មួយសប្តាហ៍កន្លះ បើចង់ដកយកសារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់


 អន្តរជាតិ ៖ លោ​ក​ប្រ​ធា​នា​ធិ​ប​តី​ ​ដូ​ណា​ល់​ ​​ត្រាំ​ ​បា​ន​និ​យា​យ​ថា​ ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​​ក​ត្រូ​វ​កា​រ​ពេ​ល​មួ​​យ​ស​ប្តា​ហ៍​ក​ន្លះ​ ​ដើ​ម្បី​ដ​ក​យ​ក​​សារ​ធា​តុ​​អ៊ុយ​រ៉ាញ៉ូ​​មចេ​​ញ​ពី​រោ​ង​ច​ក្រ​នុ​យ​ក្លេ​អ៊ែ​រ​អ៊ី​រ៉​ង់ដែ​​ល​ត្រូ​វ​បា​ន​វា​យ​ប្រ​ហា​​រ​ ​កា​ល​ពី​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៥​ ​ក​​ន្ល​ង​ទៅ​។​

​លោ​ក​ ​បាន​​លើ​ក​ឡើ​ង​ថា​ ​ផែ​ន​កា​រ​នេះ​ ​នឹ​ង​ត​ម្រូ​វ​ឱ្យ​ភ្នា​ក់​ងា​រ​អា​មេ​រិ​ក​ស្នា​ក់​នៅ​លើ​​ទឹ​ក​ដី​នៃ​សា​ធា​រ​ណ​រ​​ដ្ឋ​អ៊ី​ស្លា​ម​រ​យៈ​ពេ​ល​មួ​​យ​ស​ប្តា​ហ៍​ក​ន្លះ​។​

​លោ​ក​ ​បា​​ន​ឱ្យ​ដឹ​ង​ ​នៅក្នុងបទសម្ភាសន៍មួយថា យើងកំពុងគិតអំពីផែនការនេះ ហើយវានឹងចំណាយពេលមួយសប្តាហ៍កន្លះ។ ប៉ុន្តែនោះជាពេលវេលាយូរណាស់ក្នុងការស្ថិតលើទឹកដីសត្រូវ។


យោងតាមលោកប្រធានាធិបតី បានបញ្ជាក់ថា ក្នុងអំឡុងពេលប្រតិបត្តិការដើម្បីដកយកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច គឺនឹងត្រូវខួងយកថ្មក្រានីត។ លោក បន្តថា ថ្មក្រានីតគឺជាដំណាក់កាលដែលពិបាកបំផុត។


គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុន អាមេរិក បានវាយប្រហារទីតាំងចម្រាញ់អ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ បង្កការខូចខាតយ៉ាងដំណំដែលជះឥទ្ធិពលដល់ដំណើរការកម្មវិធីនុយក្លេអ៊ែរមួយភាគធំ ខណៈមកដល់ពេលនេះសារធាតុទាំងនោះនៅមិនទាន់ត្រូវបាននាំយកចេញនៅឡើយ៕




Previous Post Next Post