រាជរ​ដ្ឋា​ភិ​បា​​ល​ ​ប្រ​កា​ស​រៀ​ប​ចំ​ ​ទី​ស្នា​ក់​កា​រ​ស​មា​គ​ម​អ​តី​ត​យុ​ទ្ធ​ជ​ន​​និ​ង​និ​វ​ត្ត​ជ​ន​ក​​ម្ពុជា ​នៅ​គ្រ​ប់​រា​ជ​ធា​នី​​ខេ​ត្ត​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រាជរ​ដ្ឋា​ភិ​បា​​ល​ ​ប្រ​កា​ស​រៀ​ប​ចំ​ ​ទី​ស្នា​ក់​កា​រ​ស​មា​គ​ម​អ​តី​ត​យុ​ទ្ធ​ជ​ន​​និ​ង​និ​វ​ត្ត​ជ​ន​ក​​ម្ពុជា ​នៅ​គ្រ​ប់​រា​ជ​ធា​នី​​ខេ​ត្ត​

 ​​


សម្ដេ​ច​ម​ហា​ប​វ​​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​បា​ន​មា​ន​ប្រ​សា​ស​​ន៍​ថា ​​កា​រ​រៀ​ប​ចំ​ទី​ស្នា​ក់​កា​រ​​ស​មា​គ​ម​អ​​តី​ត​យុ​ទ្ធ​ជ​ន​និ​ង​​និ​វត្តជ​ន​ក​​ម្ពុ​ជា​នៅ​គ្រ​ប់​រា​​ជ​ធា​នី​ខេ​ត្ត​គឺ​បា​​ន​ ​ប​ង្ហា​ញ​អំ​ពី​កា​​រ​តាំ​ង​ចិ​ត្ត​រ​យៈ​ពេ​ល​​វែ​ង​លើ​កា​រ​ងា​​រ​អ​តី​ត​យុ​ទ្ធ​ជ​​ន​ ​និ​ង​និ​វ​ត្ត​ជ​ន​ក​ម្ពុ​ជា​។​

​​ស​ម្ដេ​ច​ម​ហា​ប​វ​រ​ធិ​​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​អ​នុ​ប្រ​ធា​​ន​ទី​១​ស​មា​គ​ម​អ​​តី​ត​យុ​ទ្ធ​ជ​ន​និ​ង​និ​វ​ត្ត​​ជ​ន​ក​ម្ពុ​ជា​នៅក្នុ​​ង​ឱ​កា​ស​ខួ​ប​លើ​​ក​ទី​១​៩​ទិ​វា​អ​តី​ត​យុ​ទ្ធ​ជ​ន​និ​​ង​និ​វ​ត្ត​ជ​ន​ក​ម្ពុ​ជា​ប៉ុ​​ន្តែ​បា​ន​រៀ​ប​ចំ​នៅ​ថ្ងៃ​ទី​១​៥ ឧ​​ស​ភានេះ​ ​​នៅ​សា​ល​ស​ន្និ​បា​ត​កោះ​ពេ​ជ្រ​បា​​ន​ស្នើ​ឲ្យ​ ​ក្រ​សួ​ង​ស​​ង្គ​ម​កិ​ច្ច​អ​តី​ត​យុ​ទ្ធ​ជ​ន​និ​ង​យុ​វ​​នី​តិ​ស​ម្ប​ទា​ត្រូ​វ​ប​​ន្ត​ជំ​រុ​ញ​ប​ង្កើ​ត​គ​ណៈ​​ក​ម្ម​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​ស​ហ​​គ​ម​ន៍​អ​តី​ត​យុ​ទ្ធ​ជ​ន​​និ​ង​និ​វ​ត្ត​ជ​ន​ឃុំ​ស​​ង្កា​ត់​រា​ជ​ធា​​នី​ខេ​ត្ត​ដោ​យ​ចុះ​ប្រ​មូ​ល​ទិ​ន្ន​ន័​យ​ប​​ង្ហា​ញ​អំ​ពី​ប​ញ្ហា​​ប្រ​ឈ​ម​និ​ង​ត​​ម្រូ​វ​កា​រ​រ​ប​ស់​អ​​តី​ត​យុ​ទ្ធ​ជ​ន​អ​តី​ត​ម​ន្ត្រី​រា​ជកា​​រ​​ស៊ីវិ​ល​និ​ង​គ្រួ​សា​រ​និ​ង​រៀ​​ប​ចំ​ក​ម្ម​វិ​ធី​អ​​ភិ​វ​ឌ្ឍ​ន៍​ស​ហ​គ​ម​ន៍​​អ​តី​ត​យុ​ទ្ធជ​ន​​និ​ង​និ​វ​ត្ត​ជ​ន​​ឃុំ​ស​ង្កា​ត់​រា​ជ​ធា​នី​ខេ​​ត្ត​ឱ្យ​មា​ន​ដំ​ណើ​រ​កា​រ​ល្អ​ដើ​​ម្បី​ប​ង្កើ​ន​ប្រ​សិ​ទ្ធ​ភា​ព​ក្នុ​​ង​កា​រ​ផ្ដ​ល់​សេ​វា​គាំ​ពា​រ​សុ​​ខ​មា​ល​ភា​ព​អ​តី​ត​យុ​​ទ្ធ​ជ​ន​និ​ង​និ​វ​ត្ត​ជ​ន​ឲ្យ​​កា​ន់​តែ​ប្រ​សើ​រ​ឡើ​ង​ស្រ​ប​តា​​ម​ស្នា​ដៃ​គុ​ណ​បំ​ណា​ច់​ដ៏​ធំ​​ធេ​ង​រ​ប​ស់​អ​តី​ត​យុ​​វ​ជ​ន​និ​ងអ​តី​ត​ម​ន្ត្រី​រា​ជ​កា​រ​ស៊ី​​វិ​ល​។


យោងតាមឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានឲ្យដឹងថា នៅដំណាច់ឆ្នាំ២០២៦នេះនឹងមានទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅគ្រប់រាជធានីខេត្ត។


ឯកឧត្តម គន់ គីម បានបញ្ជាក់ថា សមាគមចាប់ផ្តើមរៀបចំប្រមូលទិន្នន័យដើម្បីគ្រប់គ្រងនិវត្តជននៅតាមក្រសួងស្ថាបនរដ្ឋដោយចាប់ផ្តើមជួយផ្តល់ប័ណ្ណបសស ផ្តល់ផ្ទះដល់អតីតយុទ្ធជនក្រីក្រ ផ្តល់ទឹក ភ្លើងហើយកំពុងតែឈានទៅដោះស្រាយហេដ្ឋារចនាសម្ព័ន្ធនៅភូមិដែលបានសង់ផ្ទះជូន និងផ្សារជាបន្តទៀត។


ឯកឧត្តម គន់ គីម បានបញ្ជាក់ទៀតថា សមាគមមានគម្រោងសង់ផ្ទះតម្លៃ៥០០០ដុល្លារក្នុង១ខ្នងដោយសង់ចំនួនជាង៣០០០ខ្នងជូនអតីតយុទ្ធជនដែលតាមផែនការអាចនឹងដោះស្រាយរួចរាល់នៅឆ្នាំ២០២៨។ ក៏ប៉ុន្តែនៅក្នុងឱកាសកិច្ចប្រជុំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន បានជួយ១០០ខ្នង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួយ៥០ខ្នង ដោយឡែកឯកឧត្តមអភិបាលរាជធានីខេត្ត ឯកឧត្តរដ្ឋមន្ត្រី និងក្រុមហ៊ុនឯកជនបានប្រកាសជួយសរុបបានចំនួន៣៤៨ខ្នងទៀត ដែលសរុបទាំងមូលបានចំនួន៤៩៨ខ្នង។


យោងតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានឲ្យដឹងថា បច្ចុប្បន្ន ចំនួនអតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុប១៧៧,២៨១នាក់ ដែលក្នុងនោះមាន អតីតយុទ្ធជនចំនួន ១១៩,៣២៦នាក់ និងអតីតមន្ត្រីរាជការស៊ីវិល មានចំនួន៥៧,៩៥៥នាក់៕ ប្រភពព័ត៌មាន 



Previous Post Next Post