កម្ពុជាប្រគល់ពលរដ្ឋថៃម្នាក់ដែលឆ្លងដែនខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ឲ្យទៅអាជ្ញាធរថៃវិញ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្ពុជាប្រគល់ពលរដ្ឋថៃម្នាក់ដែលឆ្លងដែនខុសច្បាប់ហើយត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ឲ្យទៅអាជ្ញាធរថៃវិញ


 យោ​ង​តា​ម​សេ​ច​ក្តី​ប្រ​កា​​សព័​ត៌​មា​ន​​រ​ប​ស់​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​ពា​រ​​ជា​តិ​ ​នៃ​ព្រះរា​ជា​ណាច​ក្រ​ក​ម្ពុ​ជា​បា​ន​ឲ្យ​ដឹ​​ង​ថា​ ​ជ​ន​ជា​តិ​ថៃ​ម្នា​ក់​ដែ​​ល​បា​ន​លួ​ច​ឆ្ល​ង​ដែ​ន​ខុ​ស​ច្បា​ប់​ចូ​ល​ជ្រៅ​​ក្នុ​ង​ទឹ​ក​ដី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​​នៅ​ភូ​មិ​សា​ស្ត្រ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​កា​ល​ពី​ថ្ងៃ​ទី​២​៦​ ​ខែ​​មេ​សា​ ​ឆ្នាំ​២​០​២​៦​ ​ត្រូ​​វ​បា​ន​អា​ជ្ញា​ធ​រ​ក​ម្ពុ​ជា​ឃា​ត់​ខ្លួ​​ន​តា​ម​ផ្លូ​វ​ច្បា​ប់​ ​និ​ង​ត្រូ​វ​បា​ន​​ប្រ​គ​ល់​ជូ​ន​ភា​គី​ថៃ​ ​នៅ​វេ​លា​ម៉ោ​ង​ ​១​០​​:​៥​៩​នា​ទី​ ​ថ្ងៃ​ទី​១​៥​ ​​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៦​​ ​នៅ​ច្រ​ក​ទ្វា​រ​ព្រំ​ដែ​ន​​អ​ន្ត​រ​ជា​តិ​ជាំ​ ​ស្រុ​ក​​អ​ន្ល​ង់​វែ​ង​ ​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​ក្រោ​​ម​យ​ន្ត​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​រ​ប​ស់​គ​ណៈ​​ក​ម្មា​ធិ​កា​រ​ព្រំ​ដែ​ន​ថ្នា​ក់​យោ​ធ​ភូ​មិ​ភា​គ​ក​ម្ពុ​ជា​-​ថៃ​ ​(​R​B​C​)​។​


 ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជាទៅឱ្យភាគីថៃនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។


ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។


 ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព៕






Previous Post Next Post