កម្លាំងស​ម​ត្ថ​កិ​ច្ច​ ​ព័​ទ្ធ​ប​ង្ក្រា​ប​បា​ន​ទាំ​ង​​យ​ប់​ ​ក្រុ​ម​ជ​ន​ខិ​ល​ខូ​ច លួ​ច​ឈូ​​ស​ឆា​យ​ព្រៃ​លិ​ច​ទឹ​ក ​នៅ​ស្រុ​ក​ជ​ល​គិ​រី​​ ​ ​និ​ង​កំ​ពុ​ង​ចា​ត់​កា​​រ​តា​ម​នី​តិ​វិ​ធី​ច្បា​ប់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្លាំងស​ម​ត្ថ​កិ​ច្ច​ ​ព័​ទ្ធ​ប​ង្ក្រា​ប​បា​ន​ទាំ​ង​​យ​ប់​ ​ក្រុ​ម​ជ​ន​ខិ​ល​ខូ​ច លួ​ច​ឈូ​​ស​ឆា​យ​ព្រៃ​លិ​ច​ទឹ​ក ​នៅ​ស្រុ​ក​ជ​ល​គិ​រី​​ ​ ​និ​ង​កំ​ពុ​ង​ចា​ត់​កា​​រ​តា​ម​នី​តិ​វិ​ធី​ច្បា​ប់​

 ​


ខេត្តកំពង់ឆ្នាំង ៖ ក្រុ​ម​​​​ជ​​​​​ន​​​ល្មើ​​ស​​​ឆ្លៀ​​​ត​​​ឱ​​​​កា​​​​​ស​​​ដែ​​​ល​​​កំ​​​ពុ​​​​ង​​​តែ​​​​​បំ​​​​ផ្លា​​​ញ​​​ធ​​​ន​​​ធា​​​ន​​​ធ​ម្ម​ជា​តិ​យ៉ា​ង​ព្រ​​ហើ​ន​ ​ត្រូ​វ​បា​ប​ង្ក្រា​ប​ទាំ​ង​ក​ណ្តា​ល​អា​​ធ្រា​ត​ ​ប​ន្ទា​​ប់​ពី​ក​ម្លាំ​ង​ន​គ​រ​បា​ល​​នៃ​អ​ធិ​កា​រ​ដ្ឋា​ន​ស្រុ​ក​ជ​ល​​គិ​រី​ ​បា​ន​បើ​ក​ប្រ​តិ​ប​​ត្តិ​កា​រ​ប​ង្ក្រា​ប​ទា​ន់​ពេ​ល​​វេ​លា​ ​ឃា​ត់​ខ្លួ​ន​អ្ន​ក​បើ​​ក​ប​រ​ម្នា​ក់​ ​និ​ង​ដ​ក​ហូ​ត​ត្រា​ក់​ទ័​​រ​ចំ​នួ​ន​ ​៣​ ​គ្រឿ​ង​ ​ខ​ណៈ​កំ​ពុ​​ង​លួ​ច​ធ្វើ​ស​ក​ម្ម​ភា​ព​ឈូ​ស​ឆា​យ​ដី​​ព្រៃលិ​​ចទឹ​​ក​រ​ប​ស់​រ​ដ្ឋ​។​

​​

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដើរឆ្លុះកណ្តុរនាពេលយប់បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ យប់រំលងអាធ្រាត ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦ ពួកគេបានប្រទះឃើញត្រាក់ទ័រចំនួន ៣ គ្រឿង កំពុងតែលួចធ្វើសកម្មភាពឈូសឆាយយ៉ាងអនាធិបតេយ្យលើដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់របស់រដ្ឋ នៅត្រង់ចំណុចទួលកប់ចែស ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ភ្លាមៗនោះ ប្រជាពលរដ្ឋល្អបានរាយការណ៍ជាបន្ទាន់ទៅកាន់កម្លាំងសមត្ថកិច្ច។

​បន្ទាប់ពីទទួលបានសញ្ញាភ្លើងខៀវពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋានស្រុកជលគិរី បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុទាំងកណ្តាលយប់ ដោយបានឃាត់ទុកត្រាក់ទ័រទាំង ៣ គ្រឿង និងឃាត់ខ្លួនអ្នកបើកបរម្នាក់ នាំយកមកកសាងសំណុំរឿងនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែងឡើយ។

គួររំលឹកផងដែរថា ទីតាំងដីព្រៃលិចទឹកនៅចំណុចកប់ចែសនេះ កាលពីប៉ុន្មានខែមុន ក៏ធ្លាប់ត្រូវបានក្រុមជនខិលខូច លួចបញ្ជាត្រាក់ទ័រមកឈូសឆាយអស់ជាច្រើនហិកតារួចមកហើយ ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជម្រកមច្ឆជាតិ។

​មហាជនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការក្តៅគគុករបស់សមត្ថកិច្ច និងបានលើកឡើងថា ក្រុមជនឆ្លៀតឱកាស និងមេខ្លោងនៅពីក្រោយខ្នងដែលហ៊ានបំពានច្បាប់ បំផ្លាញសម្បត្តិរួមរបស់ជាតិបែបនេះ ត្រូវតែទទួលទណ្ឌកម្មព្រហ្មទណ្ឌឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជាការព្រមាន។ ដូចពាក្យចាស់ពោលថា «កុកភ្លេចជុង តែជុងមិនភ្លេចកុកឡើយ» ឱ្យតែហ៊ានប្រព្រឹត្តបទល្មើស គឺមុខជាមិនរួចខ្លួនពីសំណាញ់ច្បាប់នោះទេ៕






Previous Post Next Post