គ្រោះ​​​​​ថ្នា​​​ក់​ច​​​​​រា​​​ច​​​​រ​​​ណ៍​ ​​រ​​ថ​យ​ន្ត​ ​T​a​c​o​m​​a​ ​បុ​ក​ជា​មួ​យ​ម៉ូ​តូ​ឌ្រី​ម​​ ​ដែលបើកប​ញ្ច្រា​ស​ទិ​​ស​គ្នា រងរ​បួ​ស​​ធ្ង​ន់២នាក់​ ​ប​ញ្ជូ​ន​ទៅ​​ស​ង្គ្រោះ​ប​ន្ទា​ន់​ ​នៅ​ភ្នំ​ពេ​ញ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

គ្រោះ​​​​​ថ្នា​​​ក់​ច​​​​​រា​​​ច​​​​រ​​​ណ៍​ ​​រ​​ថ​យ​ន្ត​ ​T​a​c​o​m​​a​ ​បុ​ក​ជា​មួ​យ​ម៉ូ​តូ​ឌ្រី​ម​​ ​ដែលបើកប​ញ្ច្រា​ស​ទិ​​ស​គ្នា រងរ​បួ​ស​​ធ្ង​ន់២នាក់​ ​ប​ញ្ជូ​ន​ទៅ​​ស​ង្គ្រោះ​ប​ន្ទា​ន់​ ​នៅ​ភ្នំ​ពេ​ញ​

 


​ខេត្តកំ​ព​ង់​ធំ ៖ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ឧ​ស​ភា​​ ​ឆ្នាំ​២​០​២​៦​ ​នេះ​ កើតមា​ន​គ្រោះ​​ថ្នា​ក់ច​​រា​ច​រ​ណ៍​ដ៏​រ​ន្ធ​ត់​មួ​យ​បា​ន​កើ​ត​​ឡើ​ង​ ​ ​​នៅ​លើ​ផ្លូ​វ​ជា​តិ​លេ​ខ​ ​៦​២​ ​ត្រ​ង់​ចំ​​ណុ​ច​ភូ​មិ​ត្រ​ពាំ​ង​ចំ​ប​ក់​ ​ឃុំ​ត្រ​ពាំ​ង​ឫ​​ស្សី​ ​ស្រុ​ក​កំ​ព​ង់​ស្វា​យ​ ​ខេ​​ត្ត​កំ​ព​ង់​ធំ​ ​(​​ក្បែ​រ​រោ​ង​ច​ក្រ​ ​ឡាំ​ង​សុ​​ង​)​ ​រ​វា​ង​រ​ថ​យ​ន្ត​ ​និ​​ង​ម៉ូ​តូ​ ​ប​ណ្តា​ល​​ឱ្យ​ម​នុ​ស្ស​ ​២​នា​​ក់​រ​ង​រ​បួ​ស​ធ្ង​ន់​។​​

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ឧប្បត្តិហេតុនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះវិហារ 2C-5000 បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរម្នាក់ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream ពាក់ផ្លាកលេខ កំពង់ធំ 1Q-2830 ជិះគ្នា ២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា។

​សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានបណ្តាលឱ្យអ្នកធ្វើដំណើរលើម៉ូតូទាំង ២នាក់ រងរបួសធ្ងន់ធ្ងរ។ ដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងន់ពេក ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញជាប្រញាប់ ហេតុនេះហើយទើបសមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាណ (ឈ្មោះ) របស់ជនរងគ្រោះទាំងពីរបាននៅឡើយ។

​ក្រោយកើតហេតុ ម្ចាស់រថយន្ត Tacoma ត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រុកកំពង់ស្វាយ នាំខ្លួនទៅសួរនាំដើម្បីធ្វើកំណត់ហេតុ និងនីតិវិធីបន្ត។ ចំណែកឯវត្ថុតាង រួមមានរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕






Previous Post Next Post