អគ្គនា​យ​​ក​ដ្ឋា​ន​ព​ន្ធ​នា​គា​រ​​ ​ផ្ទេ​រ​ទ​ណ្ឌិ​ត​ជា​​ក្មេ​ង​ទំ​នើ​ង ​ជិ​ត​ ​៨​០​០​នា​ក់​ ​​ទៅ​ល​ត់​ដំ​ខ្លួ​ន និ​​ងរួ​​ម​ចំ​ណែ​ក​ ធ្​វើ​​ស​ក​ម្ម​ភា​ព ដែ​ល​មា​​ន​ប្រ​យោ​ជ​ន៍ ជួ​យ​ដ​ល់​ស​ម​​រ​ភូ​មិ​មុ​ខ​ ​នៅ​​ខេ​ត្ត​ជា​ប់​ព្រំ​ដែ​ន​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អគ្គនា​យ​​ក​ដ្ឋា​ន​ព​ន្ធ​នា​គា​រ​​ ​ផ្ទេ​រ​ទ​ណ្ឌិ​ត​ជា​​ក្មេ​ង​ទំ​នើ​ង ​ជិ​ត​ ​៨​០​០​នា​ក់​ ​​ទៅ​ល​ត់​ដំ​ខ្លួ​ន និ​​ងរួ​​ម​ចំ​ណែ​ក​ ធ្​វើ​​ស​ក​ម្ម​ភា​ព ដែ​ល​មា​​ន​ប្រ​យោ​ជ​ន៍ ជួ​យ​ដ​ល់​ស​ម​​រ​ភូ​មិ​មុ​ខ​ ​នៅ​​ខេ​ត្ត​ជា​ប់​ព្រំ​ដែ​ន​

 ​


រាជធានីភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថាប័នជំនាញរួមមាន៖ ក្រសួងយុត្តិធម៌, អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានគិតគូររៀបចំបញ្ជូនទណ្ឌិតជាក្មេងទំនើង ឱ្យទៅបម្រើការងារជួយដល់ជួរមុខ ក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកកងទ័ពជួរមុខ ក៏ដូចជាកងវិស្វកម្ម។

ជាក់ស្តែង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅចំនួន ០២ រួមមាន៖

​មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន ៦៥១នាក់ ពន្ធនាគារខេត្តឧត្តរមានជ័យ៖ ចំនួន ១៣៩នាក់។

​ការផ្ទេរទណ្ឌិតទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងរួមចំណែកធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផងដែរ។


តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះគឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង។


យោងតាមសេចក្តីប្រកាសព័ត៌មាន ​របស់អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតជាក្មេងទំនើង រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ​ដើម្បីគាំ​ទ្រដ​ល់​កម្លាំង​ជួរមុខដែលកំ​ពុងឈរជើងការពារអធិបតេយ្យភាពជាតិ។


​កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោ​មកិច្ចសហការយ៉ាង​ជិត​ស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន៕






Previous Post Next Post