លោកជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​​ហ៊ុ​ន​ម៉ា​ណែ​ត​ ​អ​ញ្ជើ​ញ​ជួ​ប​​សំ​ណេះ​សំ​ណា​ល​​​ ​និ​ង​​សួ​រ​សុ​ខ​ទុ​ក្ខ​ ក្​​រុ​ម​គ្រួ​សា​រ​​វី​រ​ក​ង​ទ័​ព​ព​លី​​​ ​និ​ង​​វី​រ​ន​គ​រ​បា​​ល​ព​លី​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោកជំ​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​ ​​ហ៊ុ​ន​ម៉ា​ណែ​ត​ ​អ​ញ្ជើ​ញ​ជួ​ប​​សំ​ណេះ​សំ​ណា​ល​​​ ​និ​ង​​សួ​រ​សុ​ខ​ទុ​ក្ខ​ ក្​​រុ​ម​គ្រួ​សា​រ​​វី​រ​ក​ង​ទ័​ព​ព​លី​​​ ​និ​ង​​វី​រ​ន​គ​រ​បា​​ល​ព​លី​


 ជា​ប​ន្ត​លោ​ក​ជំ​​ទា​វ​ប​ណ្ឌិ​ត​ ​ពេ​ជ​ ​​ច​ន្ទ​មុ​ន្នី​ ​ហ៊ុ​​ន​ម៉ា​ណែ​ត​ ​អ​​ញ្ជើ​ញ​ជួ​ប​សំ​ណេះ​សំ​ណា​​ល​​​ ​និ​ង​សួ​​រ​សុ​ខ​ទុ​ក្ខ​ក្រុ​​ម​គ្រួ​សា​រ​វី​រ​​ក​ង​ទ័​ព​ព​លី​​​ ​​និ​ង​វី​រ​ន​គ​រ​បា​​ល​ព​លី​ ​រ​ប​ស់​ខេ​​ត្ត​ព្រះ​វិ​ហា​រ​​​​ ​ដែ​ល​បា​ន​ចូ​ល​រួ​​ម​ក្នុ​ង​បុ​ព្វ​ហេ​តុ​កា​​រ​ពា​រ​បូ​រ​ណ​ភា​ព​ទឹ​ក​ដី​​។​


ការជួបសំណេះសំណាល​នេះ​ លោកជំទាវបណ្ឌិត​ ចូលរួមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀម​ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហាន​ និងសូមបួងសួងឱ្យវិញាណក្ខន្ធវីរកងទ័ពបានទៅកាន់សុខគតិភពកុំបីឃ្លៀតឡើយ។


ព្រមជាមួយគ្នានេះដែរ​ លោកជំទាវបណ្ឌិតបានធ្វើការសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារវីរកងទ័ពទាំង១៨រូប​ ដើម្បីដឹងសុខទុក្ខ​ ពិសេសតម្រូវការផ្សេងៗដែលលោកជំទាវបណ្ឌិត​ អាចនឹងជួយដោះស្រាយ​ និងសម្របសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរ។


នេះជាការគិតគូរជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពយើង​ ដែលបានលះបង់អាយុជីវិតដើម្បីជាតិ​ និងប្រជាជនកម្ពុជាក្នុងបេសកកម្មការពារជាតិកន្លងទៅ​ ដែលមិនទុកវីរកងទ័ព​ និងក្រុមគ្រួសារកងទ័ពណាម្នាក់ចោលនោះឡើយ៕ប្រភពAKP







Previous Post Next Post