សម្ដេចបវរ​ធិប​​តី ​នា​​យ​ករ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ត​ល់​អ​នុ​សា​​ស​ន៍​ជូ​ន​ដ​ល់​ ​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​ចំ​​នួ​ន​៥​ចំ​ណុ​ច​ ​និ​ងជូ​ន​​ដ​ល់ ប​ង​ប្អូ​ន​​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​​និ​ង​អ្ន​ក​ផ​លិ​ត​មា​តិ​កា​ ​​ចំ​នួ​ន​៦​ចំ​ណុ​ច ​ក្នុ​​ង​ទិ​វា​សេ​រី​ភា​ព​សា​​រ​ព័​ត៌​មា​ន​ពិ​ភ​ព​លោ​ក​ ​លើ​​ក​ទី​៣​៣​ ​ថ្ងៃ​ទី​៣​ ​ខែ​ឧ​ស​​ភា​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្ដេចបវរ​ធិប​​តី ​នា​​យ​ករ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ត​ល់​អ​នុ​សា​​ស​ន៍​ជូ​ន​ដ​ល់​ ​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​ចំ​​នួ​ន​៥​ចំ​ណុ​ច​ ​និ​ងជូ​ន​​ដ​ល់ ប​ង​ប្អូ​ន​​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​​និ​ង​អ្ន​ក​ផ​លិ​ត​មា​តិ​កា​ ​​ចំ​នួ​ន​៦​ចំ​ណុ​ច ​ក្នុ​​ង​ទិ​វា​សេ​រី​ភា​ព​សា​​រ​ព័​ត៌​មា​ន​ពិ​ភ​ព​លោ​ក​ ​លើ​​ក​ទី​៣​៣​ ​ថ្ងៃ​ទី​៣​ ​ខែ​ឧ​ស​​ភា​

 


ផ្ដើ​ម​ដោ​យ​ឃ្លា​ ​«​ប​ង​ប្អូ​​ន​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ ​និ​ង​​អ្ន​ក​ផ​លិ​ត​មា​តិ​កា​!​»​ ​​ក្នុ​ង​ឱ​កា​ស​ដ៏​មា​ន​អ​ត្ថ​ន័​​យ​នេះ​ ​រា​ជ​រ​ដ្ឋា​ភិ​បា​​ល​ក​ម្ពុ​ជា​ ​សូ​ម​អំ​​ពាវ​​នា​វ​ដ​ល់​អ្ន​ក​សា​រ​ព័​ត៌​មា​ន​​ ​និ​ង​អ្ន​ក​អ​នុ​វ​ត្ត​​ស​ក​ម្ម​ភា​ព​ក្នុ​ង​វិ​​ស័​យ​ព័​ត៌​មា​ន​និ​ង​សោ​ត​ទ​​ស្ស​ន៍​ទាំ​ង​អ​ស់​ ​សូ​ម​ប​​ន្ត​ចូ​ល​រួ​ម​យ៉ា​ង​ស​ក​ម្ម​​នៅ​ក្នុ​ង​កា​រ​រួមចំ​ណែ​ក​​ក​សា​ង​ ​និ​ង​អ​​ភិ​វ​ឌ្ឍ​ប្រ​ព័​ន្ធ​ផ្ស​ព្វ​​ផ្សា​យ​មួ​យ​ដែ​ល​មា​ន​គុ​​ណ​ភា​ព​ ​សុ​ច​រិ​ត​​ភា​ព​ ​និ​ង​គួ​រ​​ឱ្យ​ទុ​ក​ចិ​ត្ត​ ​ដើ​ម្បី​ប​ន្ត​​ថែ​រ​ក្សា​ស​ន្តិ​ភា​ព​​ ​ស្ថិ​រ​ភា​ព​ ​ឯ​ក​ភា​​ព​ជា​តិ​ ​និ​ង​កា​រ​អ​​ភិ​វ​ឌ្ឍ​ប្រ​ក​ប​​ដោ​យ​ចី​រ​ភា​ព​ ​ដោ​​យ​ត្រូ​វ​ចូ​ល​រួ​ម​ ​​យ៉ា​ង​ស​ក​ម្ម​ក្នុ​ង​តួ​​នា​ទី​ជា​សា​ក្សី​នៃ​ស​ន្តិ​​ភា​ព​ ​និ​ង​កា​រ​​នាំ​ព័​ត៌​មា​ន​ពិ​ត​ជូ​​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ក​​ម្ពុ​ជា​ ​និ​ង​ទៅ​កា​​ន់​ពិ​ភ​ព​លោ​ក​។​​ ​នេះ​ជា​កា​រ​លើ​ក​​ឡើ​ង​រ​ប​ស់​ ​ស​ម្តេ​ច​​ម​ហា​ប​វ​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​តា​ម​រ​យៈ​សា​រ​លិ​ខិ​​ត​ ​អ​ប​អ​រ​​ទិ​វា​សេ​រី​ភា​ព​​សា​រ​ព័​ត៌​មា​ន​ពិ​​ភ​ព​លោ​ក​ ​លើ​ក​​ទី​៣​៣​ ​ថ្ងៃ​ទី​៣​ ​​ខែ​ឧ​ស​ភា​ ​ឆ្នាំ​​២​០​២​៦​។​

​​ទ​ន្ទឹ​ម​នេះ​ដែ​​រ ​​ក្នុ​ង​នា​ម​រា​ជ​រ​ដ្ឋា​​ភិ​បា​ល​ ​នៃ​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ស​​ម្ដេ​ច​ធិ​ប​តី​​ ​បា​ន​ផ្ត​ល់​​នូ​វ​អ​នុ​សា​ស​ន៍​ ជូ​ន​ដ​ល់​​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​ស​ម្រា​ប់​ជា​​ទិ​ស​ដៅ​កា​រ​ងា​រ​​ដូ​ច​ខា​ង​ក្រោ​ម​៖​


ទី១. សូមបន្តការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត ដើម្បីពង្រឹងសណ្តាប់ធ្នាប់ សារព័ត៌មាន និងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។


ទី២. សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញ និងការយល់ដឹងផ្នែកច្បាប់របស់ អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។


ទី៣. ពង្រឹងការទូតព័ត៌មាន តាមគ្រប់យន្តការការងារ ដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់ អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់ និងលើសកលលោក។


ទី៤. លើកកម្ពស់ការតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងបន្តតាមដាន ត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។


ទី៥. បន្តវាយតម្លៃជាប្រចាំ ដើម្បីធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពពិត ជាក់ស្តែងដែលប្រតិបត្តិករ និងអ្នកសារព័ត៌មាន បាននិងកំពុងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជា។


ក្នុងឱកាសនេះដែរ សម្ដេចធិបតី ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ដូចខាងក្រោម៖


ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មាន មិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។


ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួល ខុសត្រូវក្នុងវិជ្ជាជីវៈ។ ក្នុងន័យនេះ ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានយន្តការ ត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះរាល់មាតិកា ដែលផលិតដោយបញ្ញាសិប្បនិម្មិត ដើម្បីចៀសវាងបច្ចេកវិទ្យាបំផ្លាញសច្ចធម៌ និងបូរណភាពនៃព័ត៌មាន។


ទី៣. សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ។ ត្រូវរួមគ្នាការពារ និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ របស់ជាតិ។


ទី៤. សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្ត ដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាច អត់ឱនបានឡើយ។


ទី៥. បន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។


ទី៦. សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ៕ប្រភពAKP









Previous Post Next Post