ក​ង​ទ័​​ព​អាមេ​រិ​​ក​ ​ប្រ​មា​ណ​ ​១​៥​.​០​០​​០​នា​ក់​ ​ចូ​ល​រួ​​ម​ក្នុ​ង​ប្រ​តិ​​ប​ត្តិ​ការ ​ជ​ម្លៀ​ស​ក​ប៉ា​ល់​​ជា​ប់​គាំ​ង ពី​ច្រ​​ក​ ​H​o​r​m​​uz​ ដែលគ្រប់គ្រងដោយ ក​​​ង​​​ក​​​ម្លាំ​​​ង​​​ប្រ​​​​ដា​​​ប់​​អា​​​វុ​​​ធ​​​​​​រ​​​ប​​​ស់​​​អ៊ី​​​​រ៉​​​ង់​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក​ង​ទ័​​ព​អាមេ​រិ​​ក​ ​ប្រ​មា​ណ​ ​១​៥​.​០​០​​០​នា​ក់​ ​ចូ​ល​រួ​​ម​ក្នុ​ង​ប្រ​តិ​​ប​ត្តិ​ការ ​ជ​ម្លៀ​ស​ក​ប៉ា​ល់​​ជា​ប់​គាំ​ង ពី​ច្រ​​ក​ ​H​o​r​m​​uz​ ដែលគ្រប់គ្រងដោយ ក​​​ង​​​ក​​​ម្លាំ​​​ង​​​ប្រ​​​​ដា​​​ប់​​អា​​​វុ​​​ធ​​​​​​រ​​​ប​​​ស់​​​អ៊ី​​​​រ៉​​​ង់​


 ព័ត៌មានអន្តរជាតិ ៖ ក​ង​ទ័​​ព​អា​មេ​រិ​ក​ប្រ​មា​ណ​ ​១​៥​.​០​​០​០​ ​នា​ក់​ ​រួ​ម​ទាំ​​ង​នា​​វា​ពិ​ឃា​ត​ ​និ​ង​យ​​ន្ត​ហោះ​ជា​ង​ ​១​០​០​ ​​គ្រឿ​ងនឹ​ង​ចូ​ល​រួ​ម​ក្នុ​ង​ប្រ​តិ​ប​ត្តិ​កា​រ​ ​“​P​r​o​j​​e​ct​ ​F​r​e​ed​o​m​”​ ​​ដើ​ម្បី​រំ​ដោះ​ក​ប៉ា​ល់​ដែ​​ល​ត្រូ​វ​បា​ន​រា​រាំ​​ង​នៅ​ក្នុ​ង​ច្រ​ក​​ស​មុ​ទ្រ​ ​H​o​r​m​u​z​​ ​ដោ​យ​សា​រ​តែ​ជ​ម្លោះ​​យោ​ធា​រ​វា​ង​ស​ហ​រ​ដ្ឋ​អា​មេ​​រិ​ក​ ​និ​ង​អ៊ី​រ៉​ង់​​។​ ​នេះ​បើ​យោ​ង​តា​ម​ប​ញ្ជា​​កា​រ​ក​ណ្តា​ល​ស​ហ​រ​​ដ្ឋ​អា​មេ​រិ​ក​ ​(​C​E​N​T​C​O​M​​)​។


CENTCOM បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការ “Project Freedom” នឹងរួមមាននាវាពិឃាតបំពាក់មីស៊ីល, យន្តហោះចម្បាំងដែនគោក និងសមុទ្រជាង ១០០ គ្រឿង និងបុគ្គលិកយោធាចំនួន ១៥.០០០ នាក់។


លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការ “Project Freedom” នៅថ្ងៃចន្ទនេះ ដើម្បីជួយកប៉ាល់ដែលជាប់គាំងចាកចេញពីច្រកសមុទ្រ Hormuz ដោយសារតែជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។


លោក ត្រាំ បានសង្កត់ធ្ងន់ថា ការជ្រៀតជ្រែកណាមួយនៃប្រតិបត្តិការនេះ នឹងត្រូវដោះស្រាយដោយបង្ខំ។


គួរបញ្ជាក់ថា លោក ត្រាំ មិនបានបញ្ជាក់ពីចំនួនកប៉ាល់ដែលត្រូវជាប់គាំងនៅច្រក Hormuz នោះទេ ប៉ុន្តែប្ដេជ្ញាការពារ និងនាំកប៉ាល់ទាំងនោះចាកចេញពីច្រកនេះដោយសុវត្ថិភាព។


ចំណែក​ក​​ង​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​​រ​ប​ស់​អ៊ី​រ៉​ង់​ ​នៅ​តែ​ប​ន្ត​​គ្រ​ប់​គ្រ​ង​ច្រ​ក​ស​មុ​ទ្រ​​ ​H​o​r​m​u​z​ ​ហើ​​យ​កំ​ពុ​ង​ជំ​រុ​ញឱ្យ​ក​ប៉ា​​ល់​ទាំ​ង​អ​ស់​ជៀ​ស​វា​ង​កា​រ​ឆ្ល​​ង​កា​ត់​ផ្លូ​វ​ទឹ​ក​មួ​យ​នេះ​ ​ដោ​យ​គ្មា​ន​កា​​រ​ស​ម្រ​ប​ស​ម្រួ​ល​ជា​មួ​​យ​ទី​ក្រុ​ង​តេ​អេ​រ៉​ង់​។​ ​ ​នេះ​បើ​យោ​ង​តា​​ម​លោ​ក​ ​A​l​i​ ​A​b​d​o​l​l​​a​h​i​ ​មេ​ប​ញ្ជា​កា​រ​នៃ​ទី​ស្នា​ក់​​កា​រ​ក​ណ្តា​ល​ ​K​h​a​​t​a​m​ ​a​l​-​A​n​b​i​y​​a​​ ​រ​ប​ស់​អ៊ី​រ៉​ង់​។​

​​

​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក ដោយនិយាយថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធានាសន្តិសុខនៃច្រកសមុទ្រ Hormuz និងគ្រប់គ្រងស្ថានការណ៍។ យើងជំរុញឱ្យកប៉ាល់ដឹកទំនិញ និងកប៉ាល់ដឹកប្រេងទាំងអស់ជៀសវាងការប៉ុនប៉ងឆ្លងកាត់ ដោយគ្មានការសម្របសម្រួលជាមុនជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ដែលឈរជើងនៅច្រកសមុទ្រ Hormuz ដើម្បីកុំឱ្យមានការគំរាមកំហែង។


ទន្ទឹមនោះ លោក Abdollahi បានព្រមានថា កងកម្លាំងប្រដាប់អាវុធបរទេសណាមួយ ជាពិសេសកងទ័ពសហរដ្ឋអាមេរិក នឹងត្រូវបានកំណត់គោលដៅ ប្រសិនបើពួកគេព្យាយាមចូលទៅជិត ឬចូលទៅក្នុងច្រកសមុទ្រ Hormuz ។


គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក្រោមបញ្ជារបស់លោក ត្រាំ បានប្រកាសចាប់ផ្ដើមប្រតិបត្តិការ “Project Freedom” ដែលជាផែនការក្នុងការជួយរំដោះកប៉ាល់ជាប់គាំងដោយសារសង្គ្រាមឱ្យចាកចេញពីច្រក Hormuz ៕








Previous Post Next Post