ភ្នា​ក់​ងារ​ស​ម្ងា​ត់​ ជន្លៀសលោកប្រធានាធិបតី ត្រាំ និងលោកស្រីទីមួយ Melania Trump បន្ទាប់ពីឮសម្លេងផ្ទុះ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ភ្នា​ក់​ងារ​ស​ម្ងា​ត់​ ជន្លៀសលោកប្រធានាធិបតី ត្រាំ និងលោកស្រីទីមួយ Melania Trump បន្ទាប់ពីឮសម្លេងផ្ទុះ


 ព័ត៌មានអន្តរជាតិ ៖ យោងតាមប្រភពព័ត៌មានបរទេស លោកប្រ​ធា​នា​ធិ​​ប​តី​ ​ត្រាំ​ ​និ​ង​លោ​ក​ស្រី​ទី​មួ​យ​ ​M​e​l​​a​n​i​a​ ​T​r​u​mp ត្រូ​វ​​បា​ន​ភ្នា​ក់​ងារ​ស​ម្ងា​ត់​ ​នាំ​​ចេ​ញ​ពី​ក​ម្ម​វិ​ធី​ជ​ប់​លៀ​ង​រ​​ប​ស់​ស​មា​​គ​​ម​អ្ន​ក​ឆ្លើ​យ​ឆ្ល​ង​ព័​ត៌​មា​​ន​ប្រ​ចាំ​សេ​ត​វិ​មា​ន​យ៉ា​​ង​ប្រ​ញា​ប់​ប្រ​ញា​ល់​ ​កា​ល​ពី​យ​ប់​ថ្ងៃ​សៅ​រ៍​​ ​ប​ន្ទា​ប់​ពី​មា​ន​​សំឡេ​ង​ផ្ទុះ​​ដែ​លគេ​​មិ​ន​ទា​ន់​អា​ច​កំ​ណ​ត់​បា​ន។​ នេះ​បើ​តា​​ម​កា​រ​ផ្សា​យ​រ​​ប​ស់​រ៉​យ​ទ័​រ ​។​

ជំនួយកា​រ​សេ​ត​វិ​​មា​ន​ម្នា​ក់​បា​ន​និ​​យាយ​​ប្រាប់​ទី​ភ្នា​ក់​ងា​រ​​សា​រ​ព័​ត៌​មា​ន​អ​​ង់​គ្លេ​ស​រ៉​យ​​ទ័​​រ​ថា​ ​:​ ​លោ​ក​​ ​ត្រាំ​ ​មា​ន​សុ​​វ​ត្ថិ​ភា​ព​ហើ​យ​​។​

​គេ​បា​ន​ឮ​សំ​ឡេ​ង​​ផ្ទុះ​ខ្លាំ​ង​ៗ​ពី​ ​៤​​ ​ទៅ​ ​៦​ ​លើ​ក​​នៅ​ក្នុ​ង​ស​ណ្ឋា​គា​រ​ ​ប៉ុ​​ន្តែ​មិ​ន​ស្ថិ​ត​នៅ​ក្នុ​ង​បរិ​វេ​ណ​ផ្ទា​ល់​នៃ​​ក​ន្លែ​ង​ជ​ប់​លៀ​ង​នោះ​ទេ​។​​

​អ្ន​ក​ចូ​ល​រួ​ម​ក្នុ​ង​​ក​ម្ម​វិ​ធី​ជ​​ប់​​លៀ​ង​បា​​​ន​ឈ​ប់​ជ​ជែ​​ក​គ្នា​នៅ​ពេ​ល​នោះ​​ភ្លា​ម​ៗ​ ​ហើ​យ​​ម​នុ​ស្ស​ម្នា​បា​ន​ចា​ប់​ផ្ដើ​ម​ស្រែ​ក​ថា​ ​«​ក្រា​ប​ចុះ​​!​ ​ក្រា​ប​ចុះ​!​»​។​​

​​ភ្ញៀ​វ​រា​​ប់​​រ​យ​នា​ក់​បា​​ន​មុ​ជ​ចូ​​ល​ក្រោ​ម​​តុ​ ​ខ​​ណៈ​ដែ​ល​ម​ន្ត្រី​ភ្នា​​ក់​ងា​រ​ស​ម្ងា​ត់​​ក្នុ​ង​ឯ​ក​ស​ណ្ឋា​ន​ប្រ​​យុ​ទ្ធ​បា​ន​រ​ត់​​ចូ​ល​ទៅ​ក្នុ​ង​សា​ល​​ភោ​ជ​នី​យ​ដ្ឋា​ន​។​

​លោ​ក​ ​​ត្រាំ​ ​និ​ង​លោ​ក​​ស្រី​ទី​មួ​យ​បា​ន​ឱ​ន​​ចុះ​នៅ​ពី​ក្រោ​យ​វេ​​ទិ​កា​ ​មុ​ន​ពេ​ល​ត្រូ​វ​​បា​ន​ម​ន្ត្រី​ភ្នា​ក់​ងា​​រ​ស​ម្ងា​ត់​នាំ​​ខ្លួ​​​ន​ចេ​ញ​ទៅ​ក្រៅ​ដើ​ម្បី​សុ​វ​ត្ថិ​ភា​ព​។​

​​ក​ម្ម​វិ​ធី​ជួ​ប​ជុំ​​នេះ​មា​ន​អ្ន​​ក​ចូ​ល​រួ​ម​ទាំងងស់ចំនួន ​២​,​៦​០​០​​ ​នា​ក់​។​ ​ពួ​ក​គេ​បា​ន​​រ​ក​ក​ន្លែ​ង​មា​ន​​សុ​វ​ត្ថិ​ភា​ព​​ ​ខ​ណៈ​ដែ​​ល​អ្ន​ក​រ​ត់​តុ​បា​​ន​រ​ត់​ភៀ​ស​ខ្លួ​​ន​ទៅ​កា​ន់​ផ្នែ​​ក​ខា​ង​មុ​ខ​នៃ​សា​ល​​ជ​ប់​លៀ​ង​។​

​យោ​​ង​តា​ម​កា​រ​ផ្សា​យ​​ផ្ទាល់​​ពី​ ​C​S​P​​A​N​ ​បា​ន​​ឱ្យ​ដឹ​ង​ថា​ ​​ប​ន្តិ​ច​មុ​ន​ពេ​ល​​ត្រូ​វ​បា​ន​ស​ន្តិ​សុ​​ខ​នាំ​ចេ​ញ​ពី​​លើ​វេ​ទិ​កា​ ​​លោ​ក​ស្រី​ ​M​​e​l​a​n​i​a​​ ​T​r​u​m​​p​ ​ហា​ក់​ដូ​ច​​ជា​មា​ន​ប្រ​តិ​ក​​ម្ម​ទៅ​នឹ​ង​​ចំ​ណោ​​ម​ម​នុ​ស្ស​ ​​និ​ង​មា​ន​ទឹ​ក​មុ​ខ​ព្រួ​​យ​បា​រ​ម្ភ​យ៉ា​ង​ខ្លាំ​ង​៕




Previous Post Next Post