សម្តេច​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ៖​ ​កា​រ​បំ​​ពេ​ញ​កា​ត​ព្វ​កិ​ច្ច​យោ​ធា​ ​នឹ​ងត្រូវ​អ​នុ​វ​ត្ត​តា​ម​រូ​ប​ម​ន្ត​​ ​"​ចា​ប់​ឆ្នោ​ត​"​​ ​ដើ​ម្បី​បំ​ពេ​ញ​ត​ម្រូ​​វ​កា​រ​ប្រ​ចាំ​ឆ្នាំ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេច​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ៖​ ​កា​រ​បំ​​ពេ​ញ​កា​ត​ព្វ​កិ​ច្ច​យោ​ធា​ ​នឹ​ងត្រូវ​អ​នុ​វ​ត្ត​តា​ម​រូ​ប​ម​ន្ត​​ ​"​ចា​ប់​ឆ្នោ​ត​"​​ ​ដើ​ម្បី​បំ​ពេ​ញ​ត​ម្រូ​​វ​កា​រ​ប្រ​ចាំ​ឆ្នាំ​

 ​


ស​ម្តេ​ច​ម​ហា​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ បា​​ន​ថ្លែ​ង​ក្នុ​ង​​ពិ​ធី​សំ​ណេះ​សំ​ណា​ល​ជា​មួ​យ​​ថ្នា​ក់​ដឹ​ក​នាំ​អ​ង្គ​កា​រ​​វិ​ជ្ជា​ជី​វៈ​ ​ក្នុ​ង​ឱ​កា​ស​ខួ​​ប​អ​នុ​ស្សា​វ​រី​យ៍​លើ​ក​ទី​ ​១​​៤​០​ ​ទិ​វា​ព​ល​ក​ម្ម​​អ​ន្ត​រ​ជា​តិ​ ​១​ ​ឧ​​ស​ភា​ ​នា​ព្រឹ​ក​ថ្ងៃ​អា​ទិ​ត្យ​​ ​ទី​២​៦​ ​ខែ​មេ​សា​ ​ឆ្នាំ​​២​០​២​៦​ ​ថា​កា​រ​ប​ង្កើ​ត​កា​រ​ងា​រ​ ​គឺ​​ផ្អែ​ក​លើ​អ​ភិ​ក្រ​ម​ ​គុ​ណ​ភា​​ព​ និ​ង​ប​រិ​មា​​ណ​។​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ខិ​ត​ខំ​​ជំ​រុ​ញ​ ​និ​ង​លើ​ក​ក​ម្ព​ស់​​ប​រិ​យា​កា​ស​ប​រិ​ស្ថា​​នកា​​រ​ងា​រ​ តា​ម​រ​​យៈ​ក្រ​សួ​ង​កា​រ​ងា​រ​​ ​និ​ង​ប​ណ្តុះ​ប​ណ្តា​ល​វិ​​ជ្ជា​ជី​វៈ​ ​ដើ​ម្បី​ធា​នា​ ​​និ​ង​រៀ​ប​ចំ​ក​ន្លែ​ង​ធ្វើ​​កា​រប្រ​ក​ប​ដោ​យ​ផា​សុ​ខ​​ភា​ព​ ​និ​ង​គោ​រ​ព​ច្បា​ប់​។​ ​ព្រ​ម​ជា​មួ​យ​គ្នា​នេះ​​ ​ក​ម្ម​​ក​រ​ ​និ​យោ​ជិ​ត​ទាំ​ង​អ​ស់​​ ​អា​ច​មា​ន​ឱ​កា​ស​ទ​ទួ​​ល​បា​ន​កា​រ​ប​ណ្តុះ​​ប​ណ្តា​ល​ប​ន្ថែ​ម​ ​ពិ​សេ​ស​ជំ​នា​ញ​​រឹ​ង​ ​ដើ​ម្បី​អា​ច​នឹ​ង​មា​ន​​ល​ទ្ធ​ភា​ព​ទ​ទួ​ល​បា​ន​កា​​រ​អ​ភិ​វ​ឌ្ឍ​ខ្លួ​ន​ ​និ​ង​ប្រា​ក់​បៀ​វ​ត្ស​​រ៍​ខ្ព​ស់​។

ជាបន្ត, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃរបបសន្តិសុខសង្គម (បសស) ដែលរាជរដ្ឋាភិបាលបានរៀបចំ និងផ្តល់ជូនប្រជាជនកម្ពុជា ពិសេសកម្មករ-កម្មការិនី ដែលសបញ្ជាក់អំពីការគិតគូរសុខភាពសាធារណៈ។ រាជរដ្ឋាភិបាលបានដាក់ចេញការគិតគូរលើវិស័យសុខុមាលភាពប្រជាជន គឺមិនផ្តោតលើការចំណេញអ្វីនោះទេ តែជាការខិតខំក្នុងការផ្តល់នូវសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងគ្រប់ៗគ្នា ពិសេសកាត់បន្ថយចំណាយ និងទទួលបានសុខភាពកាន់តែរឹងមាំ តាមរយៈការទទួលបានការពិនិត្យ, តាមដាន និងព្យាបាលទៀងទាត់។


ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី ការបំពេញកាតព្វកិច្ចយោធា ដែលនឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោត ដែលស្រប និង បំពេញតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការ ចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្រោយពីការចូល ហ្វឹកហ្វឺនរយៈពេល ២៤ខែ ប្រទេសយើងនឹងទទួលបានធនធានមនុស្សល្អ ដែលជាធនធានប្រកបដោយវិន័យ, សីលធម៌ និងភាពជាអ្នកដឹកនាំ តាមរយៈការធ្វើការជាក្រុម។ ការចូលហ្វឹកហ្វឺន ក៏នឹងត្រូវទទួលបានការធានានៅកន្លែងធ្វើការ ជាពិសេសលើតួនាទីដែលយុវជនកំពុងមាន, មួយវិញទៀត យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានដូចៗគ្នា ពោលគឺ ការបណ្តុះបណ្តាល, សេវាសុខាភិបាល, ការស្នាក់នៅហូបចុក, របបឯកសណ្ឋាន និងគ្រឿងបំពាក់ ជាមួយការផ្តល់ជូន​ប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។


មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ដល់អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដែលកំពុងមានសកម្មភាព ឱ្យបានល្អ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់មូលដ្ឋាន។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងការពិនិត្យរៀបចំច្បាប់ ក្នុងការមានចំណាត់ការ ចំពោះក្មេងទំនើង ដើម្បីផ្សារភ្ជាប់ជាមួយជួរមុខ ដូចជាការចុះទៅធ្វើការបំពេញការងារជួយចាក់បេតុង លេណដ្ឋាន ជួសជុល និងសេវាតម្រូវការផ្សេងៗ៕ប្រភព AKP



Previous Post Next Post