សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​​សែ​ន​ ​ដា​ក់​ចេ​ញ​នូ​វ​អ​នុ​សា​ស​ន៍​​គ​ន្លឹះ ​ជូ​ន​ម​ន្ត្រី​មូ​ល​ដ្ឋា​ន​ខេ​ត្ត​​ត្បូង​ឃ្មុំ ​«​ម​ន្ត្រីជា​អ្ន​ក​​ប​ម្រើ​ ​មិ​ន​មែ​​ន​ជា​ចៅ​ហ្វា​យ​​រ​ប​ស់​ប្រ​ជា​ជ​​ន​ទេ​»​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចតេ​ជោ​ ​ហ៊ុ​ន​ ​​សែ​ន​ ​ដា​ក់​ចេ​ញ​នូ​វ​អ​នុ​សា​ស​ន៍​​គ​ន្លឹះ ​ជូ​ន​ម​ន្ត្រី​មូ​ល​ដ្ឋា​ន​ខេ​ត្ត​​ត្បូង​ឃ្មុំ ​«​ម​ន្ត្រីជា​អ្ន​ក​​ប​ម្រើ​ ​មិ​ន​មែ​​ន​ជា​ចៅ​ហ្វា​យ​​រ​ប​ស់​ប្រ​ជា​ជ​​ន​ទេ​»​

 ​​(​ត្បូ​ង​ឃ្មុំ​) ​៖​ ​ក្នុ​ង​ឱ​កា​ស​អ​ញ្ជើ​ញ​ជួ​​ប​សំ​ណេះ​សំ​ណា​ល​​ជា​មួ​យ​ក្រុ​ម​ប្រឹ​ក្សា​ ​និ​ង​​ម​ន្ត្រី​រា​ជ​កា​​រ​ស​រុ​ប​ ​​៨​៨​៩​នា​​ក់​ ​ក្នុ​ង​ខេ​ត្ត​ត្បូ​​ង​ឃ្មុំ​ ​នា​ព្រឹ​ក​​ថ្ងៃ​ទី​២​៦​ ​ខែ​មេ​​សា​ ​ឆ្នាំ​២​០​២​៦​ ​ស​ម្តេ​ច​​អ​គ្គ​ម​ហា​សេ​នា​ប​​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ ​ប្រ​មុ​ខ​រ​ដ្ឋ​ស្ដី​ទី​នៃ​ព្រះ​​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ ​បា​ន​ផ្ត​ល់​​នូ​វ​កា​រ​ណែ​នាំ​ ​និ​​ង​ក្រើ​ន​រំ​លឹ​ក​សំ​ខា​ន់​​ៗ​ ​ដើ​ម្បី​ព​ង្រឹ​​ង​ប្រ​សិ​ទ្ធ​ភា​ព​កា​​រ​ងា​រ​នៅ​មូ​ល​​ដ្ឋា​ន​។​

​​


​ស​ម្តេ​ច​តេ​ជោ​​បា​ន​រំ​លឹ​ក​​យ៉ា​ង​ដា​ច់​អ​ហ​ង្កា​​រ​ថា​ ​ម​ន្ត្រី​ត្រូ​វ​តែ​​ជា​ ​«​អ្ន​ក​ប​​ម្រើ​ដ៏​ស្មោះ​ត្រ​ង់​រ​ប​ស់​​ប្រ​ជា​ជ​ន​»​ ​ហើ​​យ​ត្រូ​វ​ចៀ​ស​វា​​ង​ដា​ច់​ខា​ត​នូ​​វ​កា​រ​ប្រើ​ប្រា​ស់​អំ​​ណា​ច​បុ​ណ្យ​ស័​ក្តិ​ក្នុ​ង​គ្រួ​​សា​រ​ ​(​ប្ដី​ស័​ក្ដិ​​៣​ ​ប្រ​ព​ន្ធ​ស​ក្ដិ​​៤​ ​កូ​ន​ស​ក្ដិ​​៥​)​ ​ដែ​ល​ប​ង្ក​ប​ញ្ហា​​ដ​ល់​ស​ង្គ​ម​ ​និ​​ង​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ដ​ល់​​ទឹ​ក​ចិ​ត្ត​ព​ល​រ​ដ្ឋ​​។​ ​រ​ដ្ឋ​បា​ល​ថ្នា​​ក់​ក្រោ​ម​ជា​តិ​ ​ជា​ពិ​​សេ​ស​ឃុំ​-​ស​​ង្កា​ត់​ ​ត្រូ​វ​​ផ្ត​ល់​សេ​វា​ជូ​ន​ប្រ​ជា​ព​​ល​រ​ដ្ឋ​ឱ្យ​បា​ន​ ​​«​លឿ​ន​ ​និ​ង​​រ​ហ័​ស​»​។​ ​ត្រូ​​វ​ចៀ​ស​វា​ង​​រា​ល់​ភា​ព​អ​ស​​ក​ម្ម​ ​ឬ​កា​រ​ប​​ង្ក​កា​រ​លំ​បា​ក​​នា​នា​ដែ​ល​នាំ​​ឱ្យ​មា​ន​កា​រ​ថ្នាំ​ង​ថ្នា​ក់​​ពី​សំ​ណា​ក់​ម​ហា​​ជ​ន​។​


ក្រៅពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សម្តេចបានបញ្ជាឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាប «អំពើឆបោកតាមអនឡាញ (Online Scam)» ដែលជាបញ្ហាប្រឈមថ្មី ព្រមទាំងបទល្មើសគ្រឿងញៀន និងចោរកម្ម។


សម្តេចបានជំរុញឱ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ «ក្រៅប្រព័ន្ធតុលាការ» ដោយឈរលើគោលការណ៍យុត្តិធម៌ និងមិនលម្អៀង។ អាជ្ញាធរត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលពន្ធដារ និងពន្ធគយ ដើម្បីថវិកាជាតិ ព្រមទាំងរួមគ្នាការពារធនធានធម្មជាតិក្នុងមូលដ្ឋាន កុំឱ្យមានការបំផ្លិចបំផ្លាញ។


ជាកិច្ចបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ដែលបានរួមគ្នាអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងរក្សាបាននូវសុខសន្តិភាពយ៉ាងល្អប្រសើរកន្លងមក៕ប្រភព AKP 





Previous Post Next Post