សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​​ ​ក​ម្ពុ​ជា​ ​នៅ​​តែ​រ​ក្សាចំ​ហ ​ក្នុ​ង​កា​រ​ដោះ​ស្រា​យប​ញ្ហា ដោ​​យ​ស​ន្តិ​វិ​ធី​ ​តា​ម​​រយៈ​​កា​រ​ច​រ​ចា​​ ​នៅ​ក្នុ​ង​យ​ន្ត​​ការ​​ដែ​ល​មា​ន​ស្រា​ប់ ជា​​មួ​យ​ភា​គី​ថៃ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​​ ​ក​ម្ពុ​ជា​ ​នៅ​​តែ​រ​ក្សាចំ​ហ ​ក្នុ​ង​កា​រ​ដោះ​ស្រា​យប​ញ្ហា ដោ​​យ​ស​ន្តិ​វិ​ធី​ ​តា​ម​​រយៈ​​កា​រ​ច​រ​ចា​​ ​នៅ​ក្នុ​ង​យ​ន្ត​​ការ​​ដែ​ល​មា​ន​ស្រា​ប់ ជា​​មួ​យ​ភា​គី​ថៃ​

 


នៅ​វិ​មា​​ន​សា​ម​គ្គី​ភា​ព​នៃ​ព្រឹ​ទ្ធ​ស​​ភា ​​នា​ព្រឹ​ក​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ ​​១​៥​កើ​ត​ ​ខែ​ចេ​ត្រ​ ​ឆ្នាំ​​ម្សា​ញ់​ ​ស​ប្ត​ស័​ក​ ​ពុ​ទ្ធ​ស​ករា​ជ​ ​​២​៥​៦​៩​ ​ត្រូ​វ​នឹ​ង​​ថ្ងៃ​ទី​២​ ​ខែ​មេ​សា​ ​ឆ្នាំ​​២​០​២​៦​ ស​ម្តេ​​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​​មុ​ខ​រ​ដ្ឋ​ស្តី​ទី​នៃ​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​​ន​អ​នុ​ញ្ញា​ត​ឱ្យ​ ​ឯ​ក​ឧ​ត្ត​ម​​ ​ផា​ង​ ​ឈី​វី​ ​(​P​a​n​g​ ​C​h​e​e​​ ​W​e​e​)​ ​ឯ​ក​អ​គ្គ​​រ​ដ្ឋ​ទូ​ត​ថ្មី​នៃ​សា​ធា​រ​ណ​រ​​ដ្ឋ​សិ​ង្ហ​បុ​រី​ ​ប្រ​​ចាំ​នៅ​ក​ម្ពុ​ជា​ ​​ចូ​ល​ជួ​ប​ ​និ​ង​​ប្រគ​​ល់​សា​រ​តាំ​ង​។​

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័ស របស់ឯកឧត្តម មកកាន់តំណែងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជានាពេលនេះ បញ្ជាក់យ៉ាងច្បាស់ពីការផ្ដល់តម្លៃរបស់សិង្ហបុរី ចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា ។


នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានជួបជូនសារតាំងក្នុងឱកាសនេះ ។ ឯកឧត្តមបានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងជាយូរអង្វែងជាមួយគ្នា ដែលកាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសទាំងពីរ បានប្រារព្ធគ្រប់ ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ហើយការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច ទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី ។


ឯកឧត្តមបានលើកឡើងផងដែរថា នៅក្នុងអាណត្តិរបស់ឯកឧត្តម ជាអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស ការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ ឯកឧត្តមសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងកៀងគរអ្នកវិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយនេះ ឯកឧត្តម ក៏នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកលើផ្នែកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតល្មួត តាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រជាជន ប្រទេសទាំងពីរ ធ្វើទស្សនាទៅវិញទៅមក កាន់តែច្រើនថែមទៀត ។


នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើង របស់ឯកឧត្តមអគ្គរដ្ឋទូតថ្មី លើការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។


សម្ដេចតេជោ ឯកភាពនៅការលើកឡើងរបស់ឯកឧត្តម ចំពោះការផ្លាស់ប្ដូរ នៃទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ ។


សម្ដេចតេជោ ក៏បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា បានទស្សនកិច្ច នៅប្រទេសសិង្ហបុរី នាឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២៥ កន្លងទៅ ដែលជានិមិត្តរូបមួយនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី ។បន្ថែមលើនេះ សម្ដេចតេជោ ក៏បានអរគុណចំពោះសិង្ហបុរី ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឆ្លៀតលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏អរគុណចំពោះសិង្ហបុរី បានចូលរួមចំណែក ជាពិសេស ការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃនេះ ។


សម្ដេចតេជោ បានគូសបញ្ជាក់ទៅកាន់ឯកឧត្តម អគ្គរដ្ឋទូតរបស់សិង្ហបុរីថា ជំហររបស់កម្ពុជា នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ។ ជាមួយនេះ កម្ពុជា នៅតែរក្សាចំហ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ នាពេលកន្លងមក ។


ឆ្លៀតនាឱកាសនោះ សម្ដេចតេជោ បានជូនពរឱ្យឯកឧត្តមអគ្គរដ្ឋទូត បំពេញបេសកកម្មនៅកម្ពុជា ទទួលបានជោគជ័យ ជាពិសេស គឺពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើន៕ ប្រភព AKP







Previous Post Next Post