ក្រុមកា​រ​ងា​​រ​ ​C​M​A​C​ ​បា​​ន​និ​ង​កំ​ពុ​​ង​បន្ត​ ​រុ​ក​រ​ក​សំ​ណ​​ល់​ជា​តិ​ផ្ទុះ​ ​នៅ​ប្រា​សា​​ទ​​ព្រះ​វិ​ហា​រ​ ​ដែ​ល​ប​​ន្សល់​​ដោយ ​ទា​ហា​ន​ឈ្លា​ន​ពា​ន​ថៃ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រុមកា​រ​ងា​​រ​ ​C​M​A​C​ ​បា​​ន​និ​ង​កំ​ពុ​​ង​បន្ត​ ​រុ​ក​រ​ក​សំ​ណ​​ល់​ជា​តិ​ផ្ទុះ​ ​នៅ​ប្រា​សា​​ទ​​ព្រះ​វិ​ហា​រ​ ​ដែ​ល​ប​​ន្សល់​​ដោយ ​ទា​ហា​ន​ឈ្លា​ន​ពា​ន​ថៃ​


 (​ព្រះ​វិ​​ហា​រ​)​ ​នៅ​រ​សៀ​ល​ថ្ងៃ​ទី​០​​៤​ ​ខែ​មី​នា​ ​ឆ្នាំ​២​​០​២​៦​ ​​ម្សិ​ល​មិ​ញ​នេះ​ ​​ក្រុ​ម​កា​រ​ងា​រ​នៃ​ម​ជ្ឈ​​ម​ណ្ឌ​ល​ស​ក​ម្ម​ភា​ព​កំ​ចា​ត់​មី​​ន​ក​ម្ពុ​ជា​ ​(​C​M​A​C​)​ ​បា​ន​និ​ង​កំ​ពុ​ង​​ធ្វើ​កា​រ​រុ​ក​រ​ក​សំ​ណ​ល់​ជា​តិ​ផ្ទុះ​ ​នៅ​ប​រិ​​វេ​ណ​ប្រា​សា​ទ​ព្រះ​វិ​ហា​រ​​ ​ដែ​ល​ប្រា​សា​ទ​ជា​សម្បត្តិ​បេ​តិ​ក​​ភ​ណ្ឌ​ពិ​ភ​ព​លោ​ក​នេះ​ ​ស្ថិ​ត​នៅ​​លើ​ជួ​រ​ភ្នំ​ដ​ង​រែ​ក​ ​ស្ថិ​​ត​ក្នុ​ង​ស្រុ​ក​ជាំ​ក្សា​ន្ត​ ​ខេ​​ត្ត​ព្រះ​វិ​ហា​រ​ ​ប​ន្ទា​ប់​​ពី​ស​ង្គ្រា​ម​ឈ្លា​ន​ពា​ន​ថៃ​ ​នា​​ពេ​ល​ក​ន្ល​ង​ម​ក​។​

សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតនូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់។


ថ្មីៗនេះផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងដើម្បីបោកប្រាស់មតិអន្តរជាតិរបស់អ្នកការទូតជាន់ខ្ពស់ថៃ ដែលចោទប្រកាន់ថាប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា៕(AKP)








Previous Post Next Post