គណៈប្រ​តិ​​ភូ​អ​នុ​ព័​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ក​ម្ពុ​ជា​ ​ចុះ​ពិនិ​ត្យ​​ផ្ទា​ល់ ​នូ​វ​កា​រ​ខូ​ច​ខា​ត ប្រា​សា​​ទ​ព្រះ​វិ​ហា​រ​ ​ក្រោ​យ​រ​ង​កា​រ​វា​​យ​ប្រ​ហា​រ​ពី​ទ័​ព​ថៃ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

គណៈប្រ​តិ​​ភូ​អ​នុ​ព័​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ក​ម្ពុ​ជា​ ​ចុះ​ពិនិ​ត្យ​​ផ្ទា​ល់ ​នូ​វ​កា​រ​ខូ​ច​ខា​ត ប្រា​សា​​ទ​ព្រះ​វិ​ហា​រ​ ​ក្រោ​យ​រ​ង​កា​រ​វា​​យ​ប្រ​ហា​រ​ពី​ទ័​ព​ថៃ​

 


នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ ​ទី​៥​ ​ខែ​មី​នា​ ​ឆ្នាំ​២​​០​២​៦​ ​វេ​លា​ម៉ោ​ង​ ​១​​១​:​១​០​នា​ទី​ព្រឹ​ក​ ​ក្រ​សួ​ង​កា​រ​ពា​​រ​ជា​តិ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​បា​ន​ស​ម្រ​ប​ស​ម្រួ​ល​ជូ​ន​គ​ណៈ​​ប្រ​តិ​ភូ​អ​នុ​ព័​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ទាំ​ង​១​២​ប្រ​ទេ​ស​ ​អ​ញ្ជើ​ញ​ទៅ​កា​ន់​តំ​ប​ន់​ប្រា​សា​ទ​​ព្រះ​វិ​ហា​រ​ ​និ​ង​តំ​ប​ន់​​ជុំ​វិ​ញ​ ​ស្ថិ​ត​នៅ​ឃុំ​ស្រ​អែ​​ម​ ​ស្រុ​ក​ជាំ​ក្សា​ន្ត​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​ ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​ដែ​ល​ជា​ស​ម្ប​ត្តិ​បេ​តិ​ក​ភ​ណ្ឌ​ពិ​ភ​ព​លោ​ក​ដ៏​​មា​ន​ត​ម្លៃ​បំ​ផុ​ត​រ​ប​ស់​ម​នុ​ស្ស​ជា​តិ​ ​ដែ​ល​រ​​ង​​កា​រ​ខូ​ច​ខា​ត​យ៉ា​ង​ដំ​ណំ​ ​ដោ​យ​សា​រ​កា​រ​វា​យ​ប្រ​ហា​រ​ពី​សំ​ណា​ក់​យោ​ធា​ថៃ​​។​


​សូមគូសបញ្ជាក់ផងដែរថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។


បើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឃើញថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មាន ៥៦២កន្លែង ដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។


ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕










Previous Post Next Post