កម្ពុជាស្វា​គ​​មន៍ ​កំ​ណើ​ត​កូ​ន​ផ្សោ​ត​ទី​២​ ​នៃ​ឆ្នាំ​២​០​២​៦​ ​នៅ​ក្នុ​ង​ខេ​ត្ត​ក្រ​ចេះ​!
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

កម្ពុជាស្វា​គ​​មន៍ ​កំ​ណើ​ត​កូ​ន​ផ្សោ​ត​ទី​២​ ​នៃ​ឆ្នាំ​២​០​២​៦​ ​នៅ​ក្នុ​ង​ខេ​ត្ត​ក្រ​ចេះ​!

 


កូ​ន​ផ្សោ​ត​ទើ​ប​កើ​ត​ថ្មី​ ​១​ក្បា​ល​ដែ​ល​មា​ន​អា​យុ​ប្រ​មា​ណ​ជា​ ២​ថ្ងៃ​ ​​ត្រូវ​បា​​ន​ប្រ​ទះ​ឃើ​ញ​នៅ​វេ​​លា​​​ម៉ោ​ង ​​៩​:​៥​០​នា​ទី​ព្រឹ​ក​ ​​នា​ថ្ងៃ​ទី​៥​ ​ខែ​​​មី​នា​ ​ឆ្នាំ​​​២​០​២​៦​ ​​ដោ​យ​ក្រុ​ម​កា​រ​ងា​រ​ស្រា​វ​ជ្រា​​វ​ខ​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​ក្រ​ចេះ ​​​​និ​ង​​​ក្រុម​កា​រ​ងា​រ​អ​ង្គ​កា​រ​ ​W​W​F​ ​ប្រ​ចាំ​​ខេ​ត្ត​ក្រ​ចេះ​ ​នៅ​ត្រ​ង់​ចំ​​ណុ​ច​អ​ន្ល​ង់​ អ​ន្ទ​ង់​វៀ​ន ​ស្ថិ​ត​​ក្នុ​ង​អ​ន្ល​ង់​ផ្សោ​ត​កាំ​ពី​ ​ភូ​មិ​កាំ​ពី​ ​ឃុំ​សំ​បុ​​ក​ ​ស្រុ​ក​ចិ​ត្រ​បុ​រី​ ​ខេត្ត​ក្រ​ចេះ​​។

បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាល​ក្នុងនោះនៅជាមួយផ្សោតពេញវ័យ លេខ៨១។


នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។


តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល។


ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។


កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕AKP







Previous Post Next Post