រដ្ឋមន្រ្តីក្រសួ​ង​ព័​ត៌​​មាន​​ ​អំ​ពា​វ​នា​វឱ្យ​ប​ន្ត​ វិ​​និ​យោ​​គ​លើ ​ស​ម​ភា​ព​យេ​ន​​ឌ័​រ​ ​ដើ​ម្បី​ធា​នា​ថា​ ​​ស្ត្រី​ ​និ​ង​ក្មេ​ង​ស្រី​ក​ម្ពុ​ជា ទ​ទួ​​ល​បា​​ន​អ​ត្ថ​ប្រ​យោ​ជ​ន៍ និ​ង​មា​នសិទ្ធិអំណា​ចពេញលេញ ​ក្នុង​​កា​រ​ស​ម្រេ​ច​ចិ​ត្ត​លើ​គ្រ​ប់​វិ​ស័​យ​ ​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួ​ង​ព័​ត៌​​មាន​​ ​អំ​ពា​វ​នា​វឱ្យ​ប​ន្ត​ វិ​​និ​យោ​​គ​លើ ​ស​ម​ភា​ព​យេ​ន​​ឌ័​រ​ ​ដើ​ម្បី​ធា​នា​ថា​ ​​ស្ត្រី​ ​និ​ង​ក្មេ​ង​ស្រី​ក​ម្ពុ​ជា ទ​ទួ​​ល​បា​​ន​អ​ត្ថ​ប្រ​យោ​ជ​ន៍ និ​ង​មា​នសិទ្ធិអំណា​ចពេញលេញ ​ក្នុង​​កា​រ​ស​ម្រេ​ច​ចិ​ត្ត​លើ​គ្រ​ប់​វិ​ស័​យ​ ​


ឯកឧត្ត​​ម​ ​នេ​ត្រ​ ​ភ​ក្រ្តា​ ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​​ព័​ត៌​មា​ន​ ​និ​ង​លោ​ក​ជំ​​ទា​វ​ ​ទុ​យ​ ​សិ​រី​រ​ត​​នៈ​ ​ប្រ​ធា​ន​កិ​ត្តិ​យ​ស​ស​មា​គ​ម​នា​រី​ក​​ម្ពុ​ជា​ ​ដើ​ម្បី​ស​ន្តិ​ភា​ព​ ​និ​ង​​​អ​ភិ​​​​​វ​​​​ឌ្ឍ​​​ន៍​​​សា​ខា​​​ក្រ​​​សួ​​​ង​ព័​ត៌​មា​ន​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​​ប​តី​ក្នុ​ង​ពី​ធី​អ​ប​អ​រ​សា​ទ​រ​ខួ​ប​លើ​ក​ទី​១​១​​៥​ ​ទិ​វា​អ​ន្ត​រ​ជា​តិ​នា​រី​ ​៨​មី​នា​ ​ឆ្នាំ​២​០​២​៦​ ​ក្រោ​ម​ប្រ​ធា​​ន​ប​ទ​ ​«​ស​ន្តិ​ភា​ព​ ​និ​ង​ស​ន្តិ​សុ​ខ​​ ​ស​ម្រា​ប់​ស្រ្តី​ ​និ​ង​គ្រួ​សា​​រ​ ​»​នា​ព្រឹ​ក​ថ្ងៃ​ទី​ ​០​៩​ ​ខែ​​មី​នា​ ​ឆ្នាំ​២​០​២​៦​ ​នៅ​សា​ល​ច​​តុ​ម្មុ​ខ​ម​ង្គ​ល​ ​ទី​ស្តី​កា​រ​ក្រ​សួ​ង​​ព័​ត៌​មា​ន​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសារដ៏មានអត្ថន័យជ្រាលជ្រៅ ដោយផ្តោតសំខាន់លើការលើកកម្ពស់សន្តិសុខផ្លូវចិត្ត និងសិទ្ធិសេរីភាពរបស់ស្ត្រី ក្នុងនាមជាកម្លាំងចលករមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមបានរំលឹកអំពីទិវានារីអន្តរជាតិ ៨ មីនានេះថា ថ្ងៃនេះមិនត្រឹមតែជាការអបអរសាទរធម្មតានោះទេ ប៉ុន្តែគឺជាព្រឹត្តិការណ៍សកលមួយដើម្បីរំលឹកដល់ប្រវត្តិនៃការលះបង់ដ៏ធំធេងរបស់ស្ត្រីជុំវិញពិភពលោក។


ការតស៊ូទាំងនោះ រួមមានការទាមទារសិទ្ធិសេរីភាព ការប្រឆាំងនឹងការរើសអើងនៅកន្លែងការងារ និងការលុបបំបាត់ភាពមិនសមស្របនៃសមភាពយេនឌ័រ ដើម្បីឱ្យស្ត្រីមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍន៍ ខណៈប្រធានបទឆ្នាំនេះពិតជាមានភាពសមស្របខ្លាំងទៅនឹងស្ថានភាពសង្គមកម្ពុជានៅពេលបច្ចុប្បន្ន ដែលបានទទួលរងនូវការឈ្លានពានពីសំណាក់យោធាថៃ ដែលជាលទ្ធផលបានបន្សល់ទុកនូវជនភៀសសឹក រាប់ម៉ឺនគ្រួសារ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ជាពិសេសគឺការបូជាជីវិតដ៏អង់អាចក្លាហានរបស់វីរកងទ័ព ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិរបស់យើង។សោកនាដកម្មនៃសង្គ្រាមឈ្លានពានទាំងពីរលើក បានប៉ះទង្គិចផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងខ្លាំង បន្ទាប់ពីកម្ពុជាបានទទួលសុខសន្តិភាព លែងស្គាល់នូវសង្គ្រាមអស់រយៈពេល ៣០ ឆ្នាំកន្លងមកនោះ។


ក្នុងនាមជាមេគ្រួសារមួយរូប ឯកឧត្តមបានសម្តែងការកោតសរសើរមិនដាច់ពីមាត់ចំពោះភាពអត់ធ្មត់ និងភាពច្នៃប្រឌិតរបស់ស្ត្រី ដោយឯកឧត្តមបានអះអាងថា សមត្ថភាពរបស់បុរសត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្ត្រីជាភរិយា ជាពិសេសក្នុងព្រឹត្តិការណ៍ជម្លោះព្រំដែនកន្លងមក ស្ត្រីដែលជាភរិយា និងគ្រួសារវីរកងទ័ពបានដើរតួនាទីជាអ្នកលើកទឹកចិត្តយ៉ាងអង់អាចក្លាហាន ទោះបីស្ថិតក្នុងស្ថានភាពភ័យខ្លាចយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនចាកចេញ ឬរុញរានៅក្នុងការគាំទ្រស្វាមី និងបងប្អូនដែលកំពុងការពារទឹកដីឡើយ។


លើសពីនេះ ស្ត្រីក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកៀរគរជំនួយ ស្បៀងអាហារ និងសម្ភារប្រើប្រាស់នានា ដើម្បីចែកជូនដល់ជនភៀសសឹកបានទាន់ពេលវេលា ប្រកបដោយវីរភាពខ្ពស់បំផុត។


ឯកឧត្តមបានអំពាវនាវឱ្យមានការបន្តវិនិយោគលើសមភាពយេនឌ័រ ដើម្បីធានាថា ស្ត្រី និងក្មេងស្រីកម្ពុជាទទួលបានអត្ថប្រយោជន៍ពេញលេញ និងមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីអនាគតដ៏រុងរឿងនៃមាតុភូមិកម្ពុជា៕ ដោយ AKP 







Previous Post Next Post