ពលរដ្ឋជនភៀសសឹក ជាង៨០០គ្រួសារដំបូង ចាប់ឆ្នោតរេីសក្បាលដីនិងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ពលរដ្ឋជនភៀសសឹក ជាង៨០០គ្រួសារដំបូង ចាប់ឆ្នោតរេីសក្បាលដីនិងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន

 


ខេត្ត
បន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី និងផ្ទះជូនដល់បងប្អូនជនភៀសសឹកចំនួន៨០០គ្រួសារដំបូងមកពី២ភូមិនៃឃុំគោករមៀត ស្រុកថ្មពួក ដើម្បីចូលរស់នៅស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក
ទីតាំងដីសាង់សង់នេះផ្តល់ជូនដោយលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រនិងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រនិងលោកជំទាវម៉ៅ ម៉ាល័យ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលអញ្ជើញជាគណ:អធិបតីភាពក៏បានមានប្រសាសន៍ថា : ប្រមុខរាជរដ្ឋាភិបាល តែងគិតពីសុខទុក្ខ  ជាពិសេសចំនួនបងប្អូនជនភៀសសឹកដែលរងគ្រោះដោយយោធាថៃឈ្លានពាន កំពុងបន្តស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំជនភៀសសឹក ។

បើតាមលោក ឃ្លោក មួយ អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារជនភៀសសឹកនពបានប្រាប់ថា: ពីផ្តើមការសាងសង់ថ្ងៃទី១៤ខែកុម្ភ: មកត្រឹមថ្ងៃទី១៨ខែមីនា ឬ១ខែ៤ថ្ងៃនេះ នៅការដ្ឋានសាងសង់ជម្រកបណ្ដោះសន្នជូនជនភៀសសឹក មានទីតាំងស្ថិតនៅភូមិចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ដំណើរការសាងសង់បានមួយចំនួនដូចខាងក្រោម :
១-ផែនការសាងសង់ ២.៨០៥ ផ្ទះ
២-ចំនួនកម្លាំងជាងសរុប ៥.០២៤នាក់
៣-ដំឡើងគ្រោងបានចំនួន២.៤៣៩ផ្ទះ
៤-ចាក់ជើងសសរបានចំនួន ១.៩៤១ ផ្ទះ
៥-ប្រក់និងបាញ់ថ្នាំស្មាតបត(Smart Board) បានចំនួន ១.១៧៣ផ្ទះ
៦-បន្ទប់ទឹកចំនួន ១.០៧៥
៧-ការសាងសង់រួចរាល់៣១៧ផ្ទះ
៨-សម្រេចបាន ៨០% ចំនួន២០៤ ផ្ទះ
៩-ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី បានបោះបង្គោលទីតាំងសម្រាប់ការសាងសង់បានចំនួន២.៨១០ផ្ទះ ស្មើ ១០០ %
  
លោក ឃ្លោក នូយ  បន្តថា : ការសាងសង់បានលឿនលើសផែនការ ឬអាចថាសាងសង់បានលឿនដូចជប់ ។ចំពោះទីតាំងភូមិសាស្ត្រ បរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធគឺល្អ ស្អាត អំណោយផលល្អគ្រប់ផ្នែក។

សូមបញ្ជាក់ថា : ជម្រកបណ្ដោះអាសន្ន"ផ្ទះអតីតយុទ្ធជន " ដែលបងប្អូនស្នាក់នៅទាំងនេះ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក មានភ្លើងប្រេីប្រាស់ ហេីយរាជរដ្ឋាភិបាលនឹងជួយសម្រួលលើថ្លៃទឹក ថ្លៃភ្លើងជូនបងប្អូន រយៈពេលពេញមួយឆ្នាំ (កំណត់មួុយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)

ការចាប់ឆ្នោតជ្រេីសរេីសក្បាលដីផ្ទះអតីតយុទ្ធជន ត្រូវបានយកពីរភូមិជាដំបូងគឺភូមិបន្ទាយមានរិទ្ធិ ចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ។
ផ្ទះនេះ មានផ្ទៃដីទំហំ ២០គុណ៣០ម៉ែត្រ មានបន្ទប់ទឹកក្នុងផ្ទះ ។បច្ចុប្បន្ន ក្រុមការងារកំពុងបន្តសាងសង់ផ្ទះអតីតយុទ្ធជន ដែលត្រៀមឱ្យបងប្អូនជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបាន៣០០ខ្នងផ្ទះហេីយ ។ហើយគ្រោងសាងសង់ឲ្យរួចរាល់ទាំងស្រុងនូវផ្ទះ៣. ០០០ខ្នងឱ្យរួចរាល់មុនចូលបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ  ។

ពលរដ្ឋឈ្មោះ សន សុណារី ហៅស្រីម៉ុច មកពីភូមិបន្ទាយមានរឹទ្ធិមានក្តីរីករាយនិងអំណរអរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលនិងអាជ្ញាធរ អ្នកពាក់ព័ន្ធដែលបានផ្តល់ដីសម្បាទានសង្គមកិច្ចនិងផ្ទះស្នាក់នៅនេះ ។
ក្នុងការចាប់ឆ្នោតរើសក្បាលដី ប្អូនស្រីទទួលបានចំណុចកាច់ជ្រុង ហើយបានទៅមើលទីតាំងហើយដែរ ។

ចំណែកពលរដ្ឋឈ្មោះចំណែក ពលរដ្ឋឈ្មោះឈឿម លឿង មកពីភូមិសាមគ្គី បានប្រាប់ថា : គាត់ពេញចិត្តដែលបានអំណោយជាដីនិងផ្ទះដែលមានទំហំធំសមល្មម ស្រឡះល្អនិងមានហេដ្ឋារចនាសម្ព័ន្ធនានា ៕





 

Previous Post Next Post