អ្នកនាំពា​ក្យ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​​ច្រា​ន​ចោ​ល​កា​​រ​ផ្សា​យ​ព័​ត៌​​មា​ន​មិ​ន​ពិត រ​ប​ស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​​ផ្សា​យ​ថៃ ដែ​​ល​ថា​ ​ស​ម្តេ​​ច​ធិ​ប​តី ​នឹ​ង​ច​រ​ចា​​ទា​ម​ទា​រ​ទឹ​ក​​​ដី​ជា​មួ​យ​ថៃ​ ​​ក្រោ​យ​ចូ​ល​ឆ្នាំ​ខ្មែ​រ​​
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អ្នកនាំពា​ក្យ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​​ច្រា​ន​ចោ​ល​កា​​រ​ផ្សា​យ​ព័​ត៌​​មា​ន​មិ​ន​ពិត រ​ប​ស់​ប្រ​ព័​ន្ធ​ផ្ស​ព្វ​​ផ្សា​យ​ថៃ ដែ​​ល​ថា​ ​ស​ម្តេ​​ច​ធិ​ប​តី ​នឹ​ង​ច​រ​ចា​​ទា​ម​ទា​រ​ទឹ​ក​​​ដី​ជា​មួ​យ​ថៃ​ ​​ក្រោ​យ​ចូ​ល​ឆ្នាំ​ខ្មែ​រ​​

 


នៅ​ថ្ងៃ​ទី​១​០ ខែ​​មី​នា​ ​ឆ្នាំ​២​០​២​៦​ ​​នេះ​ ​ប្រ​ព័​ន្ធ​ផ្សា​យ​​ព័​ត៌​មា​ន​ថៃ​បា​​ន​ស្រ​ង់​ស​ម្តី​រ​ប​ស់​លោ​​ក​ ​ស៊ី​ហា​សា​ក់​ ​​ភួ​ង​កេ​ត​កែ​វ​ ​រ​​ដ្ឋ​ម​ន្ត្រី​កា​រ​ប​​រ​ទេ​ស​ថៃ​មក​​ផ្សា​យ​ថា​ ​ស​ម្តេ​ច​ម​ហា​ប​​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​​ ​ម៉ា​ណែ​ត​ ​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​ក​ម្ពុ​ជា​ បា​ន​ប​​ង្ហោះ​សា​រ​តា​ម​ប​​ណ្តា​ញ​ស​ង្គ​ម​ថា​​ ​កិ​ច្ច​ច​រ​ចា​​ដើ​ម្បី​ទា​ម​ទា​រ​ទឹ​ក​ដី​​មក​វិ​ញ​អា​ច​ត្រូ​វ​​ធ្វើ​ឡើ​ង​នៅ​ក្រោ​​យ​ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​​ថ្មី​ ​ឬ​ក្រោ​យ​ក​ម្ម​វិ​ធី​​«​ន​គ​រ​ស​ង្ក្រា​ន​»​​។​


ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថា៖


ទី១៖ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។


ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។


ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមាន​កាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជាបានដាក់សំណើទៅកាន់គាគីថៃចំនួន ៥លើកមកហើយដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង៕AKP



Previous Post Next Post