រដ្ឋមន្ត្រីក្រសួងអប់រំ សំណេះសំណាល និងចែកអំណោយដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សា តាមព្រំដែន ខេត្តបន្ទាយមានជ័យ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន សម្លេងសច្ចៈ (www.slscnews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងអប់រំ សំណេះសំណាល និងចែកអំណោយដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សា តាមព្រំដែន ខេត្តបន្ទាយមានជ័យ

 


ខេត្តបបន្ទាយមានជ័យ៖ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦  លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមព្រំដែន ខេត្តបន្ទាយមានជ័យ ។
មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត បុគ្គលិកអប់រំ តំណាងអង្គការយូនីសេហ្វ(UNICEF ) និងលោកគ្រូ អ្នកគ្រូនៃគ្រឹះស្ថានសិក្សាតាមព្រំដែន ខេត្តបន្ទាយមានជ័យ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងលោកអ៊ុំ រាត្រីអភិបាលខេត្តបានលើកឡើងពីស្ថានភាពទូទៅរបស់ខេត្ត និងវិស័យអប់រំ យុវជននិងកីឡាក្នុងអំឡុងមុន ពេលកំពុងនិងក្រោយពេលសង្គ្រាមយោធាថៃឈ្លានពានកម្ពុជា២លើកកន្លងមក( ២៤-២៨ខែសីហា) និង៧-២៧ខែធ្នូ២០២៥ )និងស្ថានភាពការបច្ចុប្បន្ននៅជំរំជនភៀសសឹកទាំង៣កន្លែងក្នុងខេត្ត ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ត បង្ហាត់បង្រៀនផ្តល់ចំណេះដឹងដល់សិស្សានុសិស្សនៅតាមបណ្ដាគ្រឹះស្ថានសិក្សាតាមខ្សែបន្ទាត់ព្រំដែន ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ។

ព្រមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមឱ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវសុខសន្តិភាព ខណៈក្រសួងសន្យានឹងបន្តយកចិត្តទុកដាក់នៅជាមួយបុគ្គលិកអប់រំក្នុងគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ UNICEF និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា ដូចជាការផ្តល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាលាដែលរងផលប៉ះពាល់ ក៏ដូចជាផ្ទះសម្បែងរបស់បុគ្គលិកអប់រំដែលបានបាត់បង់ពីជម្លោះព្រំដែននេះផងដែរ។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា : សាលានៅតាមព្រំដែននឹងមានការសាងសង់បន្ទប់កុំព្យូទ័រ និងឌីជីថល ដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សអាចទទួលបានការអប់រំប្រកបដោយគុណភាព។

ការបំពាក់ឧបករណ៍ទំនើបៗ និងការ?បណ្តុះបណ្តាលជំនាញឌីជីថលដល់លោកគ្រូ អ្នកគ្រូ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងដែលនឹងជួយលុបបំបាត់គម្លាតចំណេះដឹង និងជួយឱ្យកុមាររស់នៅតំបន់ព្រំដែន មានសមត្ថភាពដើរទាន់ការវិវត្តនៃសកលលោក ស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល៕






Previous Post Next Post